រ៉ូ​ណា​ល់​ដូ​ទៅ​លេង​មិត្តភក្តិ​ញឹកញាប់​អាច​ធ្វើ​ឱ្យ​ទម្រង់​នៃ​ការ​លេង​ធ្លាក់​ចុះ

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប Real  Madrid កំពុង​ស្ថិត​ក្នុង​ការ​កត់សម្គាល់​ពី​ទម្រង់ការ​លេង​ធ្លាក់​ចុះ ក្រោយ​ពី​ឃើញ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ជិះ​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​លេង​មិត្តភក្ដិ​នៅ​ម៉ា​រ៉ុ​ក​ជា​ញឹកញាប់ ។ របាយការណ៍​បញ្ជាក់​ថា កីឡាករ​អាយុ​៣០​ឆ្នាំ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ បាន​ជិះ

យ​នុ្ត​ហោះ​ផ្ទាល់ខ្លួន​ទៅ​លេង​មិត្តភក្ដិ​ឈ្មោះ​បា​ដ​ហារី ជា​កីឡាករ​ប្រដាល់​ញឹកញាប់​ដល់​ទៅ​៤​ថ្ងៃ​ក្នុង​១​ស​ប្ដា​ហ៍ នៅ​ក្រោយ​ពេល​ហាត់​សមរួច​។ ការណ៍​នេះ​ធ្វើ​ឱ្យ​ក្រុមការងារ​ក្លិប​បារម្ភ​ព្រោះ អាច​ជា​មូលហេតុ​ធ្វើ​ឱ្យ​ទម្រង់ការ​លេង​របស់​គេ​ធ្លាក់​ចុះ​៕