សិស្សសាលា​នៅ​ចិន​គូររូប​កីឡាករ​កូ​បេ ប្រាយ​អាន់ លើ​ព្រឹល រំលឹក​អនុស្សាវរីយ៍​មុន​ពេល​លោក​ចូល​និវត្តន៍

សិស្សសាលា​នៅ​ខេត្ត​ជី​លី​ន ប្រទេស​ចិន បាន​រួម​គ្នា​គូររូប​លោក​កូ​បេ ប្រាយ​អាន់ កីឡាករ​បាល់បោះ​វ័យ​ចំណាស់​របស់​ក្រុម​Los Angeles Lakers របស់​អា​មេ​រិ​ក​នៅ​លើ​ព្រឹល​ដែល​ធ្លាក់​គ្របដណ្ដប់​លើ​ទីធ្លា​មួយ​ដើម្បី​រំលឹក​អនុស្សាវរីយ៍​រវាង​លោក​និង​ពួក​គេ ។

ការ​គូររូប​កីឡាករ​រូប​នេះ​នៅ​លើ​កម្រាល​ព្រឹល គឺជា​ផ្នែក​មួយ​ដើម្បី​រំលឹក​ដល់​អ្នកគាំទ្រ​គ្រប់​រូប​ឱ្យ​ដឹង​មុន​ពេល​កីឡាករ​រូប​នេះ​ចូល​និវត្តន៍​ជា​ផ្លូវការ ក្រោយ​ពេល​ចប់​ការ​ប្រកួត​បាល់បោះ NBA ក្នុង​រដូវ​កាល ២០១៥-២០១៦ ខាង​មុខ ៕