នី​ម៉ា បង្ហាញ​ស្នាម​សាក់​ជា​រូប​របស់​ខ្លួន​កាល​នៅ​កុមារ

កីឡាករ​នី​ម៉ា ខ្សែប្រយុទ្ធ​ក្លិប Barcelona បាន​សាក់​រូប​នៅ​ត្រង់​ជើង​ជា​រូប​របស់​ខ្លួន​កាល​នៅ​ក្មេង ដោយ​ឈរ​កាន់​បាល់ សម្លឹង​ទៅ​ក្រុង​ម៉ូ​គី​ដាស់​គ្រូ​សេស រដ្ឋ​សៅ​ប៉ូ​ឡូ គឺជា​ស្រុក​កំណើត​របស់​ខ្លួន ។ សម្រាប់​វិចិត្រករ​ដែល​ទទួល​បាន​ទំនុកចិត្ត​ពី​នី​ម៉ា អាយុ​២៣​ឆ្នាំ គឺ​លោក​មី​ហ្គេ​ល បូ​ហ៊ី​ហ្គេ​ស និង​ក្រោយ​ពី​សាក់​រួចរាល់​សាមីខ្លួន​ក៏​បាន​បង្ហាញ​វា​តាម​គេហទំព័រ​ដល់​ទស្សនិកជន​ទូទៅ​លើ​ពិភពលោក​។

នី​ម៉ា បច្ចុប្បន្ន​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ ស៊ុត​ប​ញ្ជូ​ល​ទី​បាន​១៤​គ្រាប់​ពី​ការ​ប្រកួត​១២​លើក នៅ Laliga អេ​ស្ប៉ា​ញ និង​ជា​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេ​សី​ុ​ល​១​រូប​ក្នុង​ចំណោម​៣​រូប ដែល​ប្រជែង​យក​ជើងឯក​ប្រចាំឆ្នាំ​២០១៥ ឬ «FIFA Ballond'or» ដែល​ប្រកាស​នៅ​ថ្ងៃ​ទី​១១ មក​រា ២០១៦ ៕