កីឡាករ​ក្លិប Olympia របស់​ហុង​ឌូ​រ៉ាសត្រូវ​ឃាតករ​បាញ់​សម្លាប់

កីឡាករ​អា​ណុ​ល ប៉េ​រ៉ាល់តា ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ហុង​ឌូ​រ៉ា​ស​របស់​ក្លិប Olympia ក្នុង​លី​ក​បាល់ទាត់​ហុង​ឌូ​រ៉ា​ស និង​ជា​អតីត​កីឡាករ​ក្លិប​Glasgow Rangers លី​ក​នៅ​ស្កុ​ត​លែ​ន អាយុ​២៦​ឆ្នាំ ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​បរិវេណ​ចត​រថយន្ត​របស់​ហាង «​យូ​នី​ប្លា​ហ្សា ម៉​ល​» ក្រុង​ឡា​សេ​បា ប្រទេស​ហុង​ឌូ​រ៉ា​ស កាលពី​ថ្ងៃ​ទី​១០ ធ្នូ ។

បច្ចុប្បន្ន​ប៉ូលិស​មិន​ទាន់​ចាប់​ជនល្មើស​បាន និង​មិន​ទាន់​ដឹង​ពី​បំណង​របស់​ឃាតករ ប៉ុន្តែ​បាន​សន្និដ្ឋាន​ថា អាច​ជា​រឿង​ប្លន់​ទ្រព្យសម្បត្តិ ។ ហុង​ឌូ​រ៉ា​ស មាន​បញ្ហា​ឃាតកម្ម​យ៉ា​ង​ច្រើន និង​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​ឃាតកម្ម​ខ្ពស់​នៅ​លើ​ពិភពលោក ៕