Swansea ដក​គ្រូបង្វឹក ព្រោះ​អសមត្ថភាព​ក្នុង​ការ​ដឹកនាំ

ក្លិប Swansea នៅ​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក អង់គ្លេស បាន​ថ្លែង​តាម​វេ​ប​សាយ​ផ្លូវការ​របស់​ខ្លួន​ថា ក្លិប​បាន​ដក​លោក​ហ្គែ​រី ម៉ុង ចេញពី​តំណែង​គ្រូបង្វឹក​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​៩ ធ្នូ ។ កន្លង​មក លោក​ម៉ុង អាយុ​៣៦​ឆ្នាំ បាន​ដឹកនាំ​ក្លិប​ជំនួស​លោក​ម៉ៃ​ឃើ​ល​ឡាវ​ឌ្រូ​ប ដែល​បាន​ដក​ចេញពី​តំណែង កាលពី​ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ និង​ដឹកនាំ​ក្លិប​បាន​ល្អ​ដល់​ចប់​រដូវ​កាល ២០១៤-២០១៥ ស្ថិត​នៅ​លំដាប់​លេខ​៨ ដែល​ជា​លទ្ធផល​គួរ​ឱ្យ​កោតសរសើរ​មួយ ។ ប៉ុន្ដែ​ក្នុង​រដូវ​កាល​ថ្មី ១៥​ប្រកួត​ដំបូង​គ្រូបង្វឹក​រូប​នេះ​ដឹកនាំ​មិនសូវ​ល្អ ដោយ​ឈ្នះ​៣ ស្មើ​៥ និង​ចាញ់​៧ មាន​១៤​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​១៥ នៃ​តារាង​ប្រកួត​លើ​តំបន់​គ្រោះថ្នាក់​ត្រឹមតែ​១​ពិន្ទុ​ប៉ុណ្ណោះ ៕