​កំហុសឆ្គង​ទាំង ៤ ដែល​ឪពុក​ម្តាយ​ច្រើន​ធ្វើ ដោយ​មិន​ដឹង​ខ្លួន

​កំហុសឆ្គង​ទាំង ៤ ដែល​ឪពុក​ម្តាយ​ច្រើន​ធ្វើ ដោយ​មិន​ដឹង​ខ្លួន

​នៅពេល​ដែល​អ្នក​ក្លាយខ្លួនជា​ឪពុក​ម្តាយ​គេ ញាតិមិត្ត ឬ​ឪពុកម្តាយ​អ្នក ក៏​ប្រាប់ និង​ណែនាំ​អ្នក នូវ​គន្លឹះ​មួយ​ចំនួន ដើម្បី​អប់រំ​កូន​ផង​ដែរ​។ ពេលខ្លះ វា​អាច​ត្រូវ តែ​ពេល​ខ្លះ ក៏​អាច​ខុសឆ្គង​ផងដែរ​។​

​ពេល​មើលថែទាំ​កូន ពិតណាស់ ឪពុក​ម្តាយ​ណា​ក៏​ចង់ឲ្យ​កូន រីកលូតលាស់​ធំ​ឡើង ប្រកបដោយ​ធម៌ និង​មាន​សុខភាព​ល្អ​ដែរ​។ ឪពុក​ម្តាយ​តែងតែ​ចង់ឲ្យ​កូន សប្បាយរីករាយ ចេះដឹង​ចាស់ទុំ និង​ស្តាប់​ដំបូន្មាន​ឪពុក​ម្តាយ​។​

​ប៉ុន្តែ ពេលខ្លះ ការអប់រំ​ប្រៀនប្រដៅ​របស់​អ្នក ក៏​ជះឥទ្ធិពល​អាក្រក់ ចំពោះ​កូន​ផងដែរ ហើយ​អាច​ធ្វើឲ្យ​គេ​បាក់​ទឹកចិត្ត ភ័យខ្លាច ឬ​ក្លាយជា​កូន​ខូច​ទៀតផង​។ ខាងក្រោម​នេះ ជា​វិធី​បង្រៀន​កូន​មិន​ត្រូវ ដែល​អ្នក​គួរ​ចៀសវាង ៖

​បង្រៀន​កូន​ឲ្យ​ចេះ​ខ្លាច​គេ​ឯង​
​ការខ្លាច​អ្វីមួយ មិន​អាច​ជួយ​កូន ឲ្យ​រីកលូតលាស់​បានល្អ​ឡើយ ហើយ​គេ​នឹង​រស់នៅ​ក្នុង​ភាព​តក់ស្លុត រស់​មិន​ស្រួល ឬ​គិត​អវិជ្ជមាន​ជាដើម​។ អ្នក​ត្រូវ​បង្រៀន​គេ​ឲ្យដឹង​ថា ពេល​ណា​គួរ​អោនក្បាល ហើយ​ពេល​ណា​គួរ​ក្លាហាន​។​

​ប្រៀបធៀប​កូន ទៅ​នឹង​កូន​អ្នក​ដ៏​ទៃ​
​ការប្រៀបធៀប​បែបនេះ នឹង​ធ្វើឲ្យ​កូន​បាក់ទឹកចិត្ត ហើយ​ប៉ះពាល់​ដល់​ប្រាជ្ញា និង​ការលូតលាស់​របស់​កូន​។ ចូរ​ចៀសវាង​ការប្រៀបធៀប ប៉ុន្តែ ត្រូវ​ពន្យល់​ពី​កម្លាំង និង​វិធី ដើម្បី​ធ្វើ​ឲ្យ​កូន​ក្លាយ​អ្នក​ពូកែ​វិញ​។​

​ចង់ឲ្យ​គេ​ឆាប់​ធំ​លឿន​
​ពិតណាស់ ឪពុក​ម្តាយ​ណា ក៏​ចង់ឲ្យ​កូន​ឆាប់​លូតលាស់ និង​រៀន​ពូកែ​ដែរ ប៉ុន្តែ ការបង្ខំ​ខ្លាំងពេក នឹង​ធ្វើ​កូន​ខូច​សុខភាព បញ្ញា​លូត​មិនទាន់​ជា​ដើម​។​

​ការពារ​កូន​ខ្លាំងពេក​
​វា​ជា​ទង្វើរ​ខុសឆ្គង​មួយ​ផងដែរ ពីព្រោះ ការរារាំង ឬ​ការពារ​កូន​ខ្លាំងពេក នឹង​ធ្វើឲ្យ​គេ​បាត់បង់​ភាព​ជា​ម្ចាស់ការ គ្មាន​សេរីភាព មិន​អាច​បញ្ចេញ​សមត្ថភាព ដែល​គេ​មាន​បានឡើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។