តើ​កូន​ខ្ញុំ​មិន​អី​ទេ​ឬ បើសិនជា​គេ ឆាប់​កើត​បែបនេះ (​កើត​មិន​គ្រប់​ខែ​)?

តើ​កូន​ខ្ញុំ​មិន​អី​ទេ​ឬ បើសិនជា​គេ ឆាប់​កើត​បែបនេះ (​កើត​មិន​គ្រប់​ខែ​)?

​កាលណា​កូន​របស់​អ្នក កើត​កាន់​ជិត​គ្រប់​ខែ ការរស់រានមានជីវិត គឺ​កាន់តែ​ច្រើន ហើយ​មិន​សូវ​ជា​មាន​បញ្ហា ដល់​សុខភាព​ទៀត​។ កូន​ដែល​កើត​មិន​គ្រប់​ខែ នៅ​ចន្លោះ​សប្តាហ៍​ទី ៣៤ ដល់ ៣៧ ជាទូទៅ គឺ​មិន​អី​ទេ តែ​យ៉ាងណា ពួកគេ​នៅតែ​ប្រឈម នឹង​បញ្ហា​រយៈពេល​ខ្លី ឬ​វែង ជាង​ក្មេង​ដែល​កើត​គ្រប់​ខែ​។ ក្នុងករណី​ដែល​ឆាប់​សម្រាល​ពេក ដូចជា ពេល​គភ៌​អាយុ​ទើបតែ​បាន ២៤ សប្តាហ៍ ទារក​ដែល​កើតមក ប្រហែលជា​ត្រូវ​រស់ ដោយ​ស្ថិតនៅក្រោម​ការ​មើលថែទាំ យ៉ាង​ដិតដល់​បំផុត ប៉ុន្តែ ករណី​ឆាប់​សម្រាល​ពេក​បែប​នេះ ទារក​ត្រូវការ​វិធានការ​ខាង​ផ្នែក​វេជ្ចសាស្ត្រ​សំខាន់ៗ និង​ត្រូវ​ទុក​ក្នុង​បន្ទប់​ថែទាំ​ទារក ក្រោយ​កើត​កម្រិតធ្ងន់ (Neonatal Intensive Care Units, NICUs) ហើយ​ទារក​ដែល​អាច​រស់​បាន ច្រើន​តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ រយៈពេល​វែង​ជាច្រើន​ទៀត​។

​រឿង​ដ៏​ល្អ​បំផុត ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង ការ​សម្រាលកូន​មិន​គ្រប់​ខែ គឺ​ត្រូវ​ចៀសវាង​គ្រោះថ្នាក់​ទាំងឡាយណា ដែល​អាច​ប៉ះពាល់​ដល់​កូន​បាន​ដូចជា ការជក់បារី ការ​ផឹកស្រា និង​ការប្រើ​ថ្នាំ​មិន​ត្រឹមត្រូវ​។ ចូរ​បរិភោគ​របប​អាហា​រណា ដែល​មាន​ជីវជាតិ ទៅពិនិត្យ​ផ្ទៃពោះ​គ្រប់ការ​ណាត់ជួប​ទាំងអស់ និង​ប្រាប់​រាល់​រោគសញ្ញា ឬ​បញ្ហា​ទាំងឡាយណា ដែល​អ្នក​ជួបប្រទះ​ដល់​គ្រូពេទ្យ​ភ្លាម​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។