​សំនួរ​៤​ដែល​ឳ​ពុក​អាច​យកមក​អប់រំ​កូន​បាន​

​សំនួរ​៤​ដែល​ឳ​ពុក​អាច​យកមក​អប់រំ​កូន​បាន​

​ការអប់រំ​កូន​គឺ​ជា​ទង្វើ​ដែល​ធ្វើ​ឱ្យ​ម្តាយ​ឳ​ពុក​ឈឺ​ក្បាល​បំផុត ប៉ុន្តែ​ការអប់រំ​ទាំងឡាយ​ភាគច្រើន​គឺ​ស្ថិត​លើ​ខ្លួន​ម្តាយ ប៉ុន្តែ​ក្នុងនាម​ជា​ឳ​ពុក អ្នក​ក៏​ត្រូវតែ​មាន​តួនាទី​ក្នុង​ការអប់រំ​កូន​ដូចគ្នា ដូចនេះ​តើ​មាន​សំនួរ​អ្វីខ្លះ​ដែល​លោកឳពុក​អាច​យកមក​អប់រំ​កូន​បាន​?

​សំនួរ​ទី​១ ៖ “​តើ​នៅ​សាលារៀន​កូន​មាន​រឿង​ល្អ​អ្វី​កើតឡើង​នៅថ្ងៃនេះ​?” សំនួរ​នេះ​តាមពិត​យក​មក​សង្កេត​មើល​ការវាយតម្លៃ​របស់​កូន​ថា តើ​កូន​ចេះ​វាយតម្លៃ​អ្វី​ដែល​ល្អ និង​អាក្រក់​ឬ​នៅ​? នោះ​ទើប​អ្នក​អាច​ដឹង​ថា​អ្នក​គួរតែ​អប់រំ​កូន​កន្លែង​ណា​ខ្លះ​?

សំនួរ​ទី​២ ៖ “​ថ្ងៃនេះ​កូន​មាន​អាក្បកិរិយា​ល្អ​អ្វី​ខ្លះ​ទៅ​នៅ​សាលា​រឿន​?” សំនួរ​នេះ​តាមពិត​ចង់​បង្កើន​ជំនឿ​ចិត្ត​របស់​កូន ដើម្បីឱ្យ​គេ​មាន​ការជឿជាក់​លើ​ខ្លួនឯង ទើប​អាច​សម្រេច​ការងារ​គ្រប់បែប​យ៉ាង​បាន​។​

សំនួរ​ទី​៣ ៖ “​តើ​ថ្ងៃនេះ​កូន​ទទួលបាន​អ្វីខ្លះ​ពី​ថ្នាក់រៀន​?” សំនួរ​នេះ​យក​មក​សួរ​កូន​ដើម្បី​ឱ្យ​គេ​បញ្ជាក់​ពី​អ្វី​ដែល​គេ​បាន​រៀន​ថ្ងៃនេះ អាច​ទុក​ជា​ការ​រំលឹក​មេរៀន​របស់​កូន​ដោយ​គេ​មិនដឹង​ខ្លួន​។​

សំនួរ​ទី​៤ ៖ “​តើ​កូន​ត្រូវការ​ជំនួយ​ពី​ប៉ា​ឬទេ​?” សំនួរ​នេះ​បង្កប់​នូវ​អត្ថន័យ​២​យ៉ាង មួយ​គឺ​សម្តែង​ពី​ការយកចិត្តទុកដាក់រ​បស់​អ្នក​ចំពោះ​កូន ពីរ​គឺ​ការសិក្សា​គឺជា​រឿង​របស់​កូន​តែ​ម្នាក់ ហើយ​កូន​គឺជា​មនុស្ស​តែ​ម្នាក់​ដែល​អាច​កំណត់​ភាពជោគជ័យ និង​បរាជ័យ​នៃ​ការសិក្សា ដូចនេះ​ដើម្បី​បញ្ជាក់​ពី​សម្ថ​ភាព​គេ​ដែល​មិន​ឱ្យ​អ្នក​ជួយ គេ​នឹង​កាន់តែ​ខិតខំ​ប្រឹងប្រែង​លើ​ការសិក្សា​របស់​គេ​បន្ថែមទៀត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។