​ចង់​អប់រំ​កូន​បាន​ល្អ គួរតែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន​

​ចង់​អប់រំ​កូន​បាន​ល្អ គួរតែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន​

​ការអប់រំ​កូន​មិនមែន​ជា​រឿង​ងាយស្រួល​ដូច​ដែល​អ្នក​គិត​ឡើយ បើ​អ្នក​ចង់​ឱ្យ​កូន​ក្លាយជា​មនុស្ស​ល្អ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន​ក្នុង​ការអប់រំ​គេ បើ​ពុំ​ដូច្នោះ​ទេ កូន​អ្នកនឹង​ក្លាយជា​មនុស្ស​មិន​ល្អ​។ តើ​មាន​ចំនុច​អ្វី​ខ្លះ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​នោះ​?

  1. ​អ្នក​មិន​ត្រូវ​ប្រើ​កម្លាំង​សង្កត់​ខ្លាំង​ទៅលើ​កូន​នោះទេ ដោយ​ប្រើ​ការបង្ខិតបង្ខំ​ដើម្បីឱ្យ​គេ​ស្តាប់​អ្នក​ឡើយ ហើយក៏​មិន​ត្រូវ​ប្រើ​អំពើហិង្សា​ដោយ​វ៉ៃ និង​ស្តីបន្ទោស​ពី​ទង្វើ​ផ្សេងៗ​ដែល​កូន​បាន​ប្រព្រឹត្ត្តទេ ទោះបីជា​ខុស​យ៉ាងណាក៏ដោយ អ្នក​អាច​ប្រើ​ពាក្យ​ធម្មតា​សម្រាប់​និយាយ​ជាមួយ​កូន​បាន ទើប​គេ​ស្តាប់​អ្នក​ចូល​ត្រចៀក ព្រោះ​ការស្តីបន្ទោស​ច្រើន​រមែងតែងតែ​ប្តូរ​មក​ភាព​ប្រឆាំង​ច្រើន​។​
  2. ​អ្នក​ត្រូវ​តែ​ផ្តល់​ការស្រលាញ់​ពិតប្រាកដ​ចេញពី​បេះដូង​របស់​អ្នក​ដល់​កូន ហើយ​ត្រូវតែ​ផ្តល់​កម្លាំងចិត្ត​ចំពោះ​គេ​គ្រប់​រឿង ទើប​គេ​អាច​ទទួលបាន​ជោគជ័យ ហើយ​មិន​មាន​ចិត្ត​ស្អប់​អ្នក ថែម​ទាំង​ព្រមស្តាប់​តាម​ការអប់រំ​ទូន្មាន​របស់​អ្នក​ទៀតផង​។​
  3. ​អ្នក​ត្រូវ​តែ​គោរព​តាម​ច​រឹត​ឯករាជ្យ​របស់​កូន ដោយ​មិន​ត្រូវ​លូកលាន់​គ្រប់​រឿង​របស់​កូន​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ស្អប់ ផ្ទុយទៅវិញ​ប្រសិនជា​អ្នក​ធ្វើ​មិនដឹងមិនលឺ គេ​អាច​ប្រាប់​អ្នក​គ្រប់​រឿង​ពី​អ្វី​ដែល​គេ​បាន​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ហើយ​អ្នក​អាច​ផ្តល់​ជា​យោបល់​ដល់​គេ ហើយ​អាច​ឆ្លៀត​ឱកាស​នេះ​អប់រំ​គេ​បាន​។​
  4. ​អ្នក​ត្រូវ​តែ​អប់រំ​កូន​ដោយផ្ទាល់ ដោយ​មិន​ត្រូវ​យក​អ្នកដទៃ​មក​ធ្វើ​ការប្រៀបធៀប​ហើយ​អប់រំ​កូន​នោះទេ ព្រោះ​វា​បំបាក់ទឹកចិត្ត​កូន​យ៉ាង​ងាយ​ដោយ​គិត​ថា​អ្នកដទៃ​សំខាន់​ជាងគេ ហើយ​ល្អ​ជាងគេ​គ្រប់​រឿង នៅ​ក្នុង​ចិត្ត​អ្នក គេ​ជា​មនុស្ស​ឥត​បានការ​។​
  5. ​អ្នក​ត្រូវ​តែ​ចេះ​កែប្រែ​មនោសញ្ចេតនា​របស់​អ្នក​ចំពោះ​កូន ដោយ​ធ្វើឱ្យ​កាន់តែ​ស្និទ្ធស្នាល ទើប​កូន​ព្រមស្តាប់​តាម​ពាក្យ​អប់រំ​របស់​អ្នក​។​
  6. ​អ្នក​ត្រូវ​តែ​ចេះ​សង្កេតមើល​ពី​អត្ត​ច​រឹត​របស់​កូន ទើប​អ្នក​ដឹងថា​គួរតែ​កែប្រែ​កូន​កន្លែង​ណា​ខ្លះ​ដើម្បីឱ្យ​គេ​ក្លាយ​ជា​មនុស្ស​ល្អ​បាន​៕


ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។