ហេតុ​អ្វី​ទារក​ក្អែរ ក្រោយពេល​បៅ​រួច​?

ហេតុ​អ្វី​ទារក​ក្អែរ ក្រោយពេល​បៅ​រួច​?

​ភាគច្រើន ទារក​តូច​នឹង​ក្អែរ ក្រោយពេល​បៅ​រួច ហើយ​វា​គឺជា​រឿង​ធម្មតា​នោះ​ទេ ដូច្នេះ ឪពុក​ម្តាយ​គ្រប់រូប មិនចាំបាច់​ព្រួយបារម្ភ​ពេក​នោះ​ទេ​។ ទារក នឹង​ភើរ ដើម្បី​លេប​អាហារ​ទាំងអស់ ចូលទៅ​ក្នុង​ពោះ ឬក៏​ក្អែរ​ចេញ​មក​វិញ​ខ្លះ​។ វា​មិនមែន​ជា​បញ្ហា​សុខភាព ដែល​គ្រូពេទ្យ ឬ​អ្នក​ត្រូវ​ភ័យ​ឡើយ ប៉ុន្តែ បើ​ការ​ក្អែរ​នោះ​មិន​ឈប់ ឬ​ក្អែរ​ដោយ​ឯកឯង គេ​មិន​ហៅ​ថា​ក្អែរ​ទេ នោះ​គឺ​ក្អួត ហើយក៏​ជា​សញ្ញា ដែល​អ្នក​ត្រូវ​នាំ​កូន​ទៅ​ពេទ្យ​ដែរ​។​

​គ្រូពេទ្យ​ជំនាញ​បាន​និយាយថា ការ​ក្អែរ មិនបាន​ធ្វើឲ្យ​បាត់បង់​សារធាតុចិញ្ចឹម ឬ​ជា​បញ្ហា​ក្រពះ​ពោះវៀន​ឡើយ​។ ពេលខ្លះ គ្រូពេទ្យ​ថែមទាំង​និយាយទៀតថា ការ​ក្អែរ បញ្ជាក់ថា ទារក​មាន​សុខភាព​ល្អ​។​

​ទោះបីជា​យ៉ាងណា ប្រសិនបើ​ទារក​ក្អែរ ដោយ​មិន​ដឹង​ខ្លួន ឬ​មិន​ក្អែ​រសោះ ក្រោយពេល​បៅ​រួច អ្នក​ត្រូវ​ប្រញាប់​នាំ​កូន ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឲ្យបាន​លឿន​តាម​ដែល​អាច​ធ្វើទៅបាន​។​

​ក្រៅ​ពី​ណា ការ​ភើរ ឬ​ក្អែរ អាច​ជួយ​ឲ្យ​ទារក ធូរ​នៅក្នុង​ពោះ ក្រោយ​ពេល​គេ​បៅ​រួច ជាពិសេស ពេល​អ្នក​បៅ​កូន ពេល​គេ​គេង​។​

​អ្វី​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ទៀត​នោះ គឺ​ការ​ក្អែរ ដោយ​អ្នកដឹង ពិសេស ពេល​គេង ពី​ព្រោះ​ការ​ក្អែរ​នេះ អាច​ធ្វើឲ្យ​ទារក​ឈ្លក់ ឬ​ស្លាប់​បាន​។ ដូច្នេះ ក្រោយពេល​បៅ​រួច អ្នក​ត្រូវ​បញ្ឈរ​គេ​ឲ្យ​ភើរ ហើយ​រង់ចាំ​មើល​គេ​មួយសន្ទុះ ក្រែង​មាន​ក្អែរ​។ ម្យ៉ាងវិញទៀត ត្រូវដាក់​គេង​ផ្អៀង ក្រោយពេល​បៅ​រួច​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។