ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅលើ​គ្រែ​

ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅលើ​គ្រែ​

​គ្រោះថ្នាក់​នេះ​អាច​កើតមាន​លើ​កុមារ​គ្រប់រូប សូម​មាតាបិតា​ប្រុងប្រយ័ត្ន​!!!

Johnny Jackson គឺជា​ក្មេងប្រុស​រហ័សរហួន​ម្នាក់​។ ថ្ងៃមួយ វា​ទៅ​ហែល​ទឹក​លេង​ជាមួយនឹង​មិត្តភក្តិ​។ ពេល​ម្តាយ​វា​តាមរ​កវា​ឃើញ វា​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ជាមួយ​នឹង​ម្តាយ​វា​ទៅ​។ 

​នាង Cassandra ម្តាយ​របស់ Johnny Jackson បាន​សួរ​វា​ថា​តើ​យ៉ាងម៉េច​ដែរ​ថ្ងៃ​ហ្នឹង​? Johnny ឆ្លើយ​ថា​រំភើប និង​សប្បាយ​ណាស់​។ ទៅដល់​ផ្ទះ វា​ងូតទឹក​លាងខ្លួន រួច​ចូល​គេង​ទៅ​។
 
Johnny ត្រូវការ​ការ​គេង​ឱ្យបាន​ឆ្អែត ព្រោះ​វា​រត់​លេង ហែល​ទឹក និង​លេង​ពេញ​១​ថ្ងៃ​ធ្វើ​ឱ្យ​វា​ហត់​ខ្លាំងណាស់​។ ពេល​វា​ចូលទៅ​គេង​បាត់ទៅ វា​ហាក់ដូចជា​គ្មាន​អ្វី​ប្លែក​ទេ ចំពោះ​ម្តាយ​របស់​វា​។
 ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅលើ​គ្រែ​
​តែ​នៅពេលដែល​គាត់​ចង់​បញ្ជាក់​ថា​កូន​បាន​គេង​លក់​ស្រួលបួល​ដែរ​ទេ ហើយ​បាន​ចូលទៅ​មើល ស្រាប់តែ​ឃើញ Johnny មាន​ពពុះទឹក​ពេញមុខ និង​មិន​កម្រើកខ្លួន​សោះ​។ Cassandra អង្រួន​កូន​ឱ្យ​ភ្ញាក់ឡើង ក៏​ប៉ុន្តែ​អ្វីៗ​បាន​កន្លង​ហួស​ទៅហើយ គឺ​កូន​តែ​មួយ​របស់​គាត់​បាន​ស្លាប់បាត់​ទៅ​ហើយ​!
 ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅលើ​គ្រែ​
​ការវះកាត់​សាកសព​រក​មូលហេតុ​នៃ​ការស្លាប់ បាន​បង្ហាញ​ឱ្យ​ដឹង​អំពី​មូលហេតុ​ដែល​នាង Cassandra មិន​អាច​ជឿ​បាន​៖ គឺ Johnny បាន​ស្លាប់​ដោយ​លង់ទឹក​នៅ​លើ​គ្រែ​! "​ខ្ញុំ​មិនដែល​ឮ​គេ​និយាយ​ទេ​។ ខ្ញុំ​មិន​ជឿ​សោះ​ថា​វា​អាច​មាន​រឿង​ដូច្នេះ​ទៅ​កើត​!" នេះ​គឺជា​ពាក្យ​សំដី​របស់​នាង Cassandra តែ​ក៏​គឺជា​ពាក្យ​សំដី​របស់​មាតាបិតា​ភាគច្រើន​ឯទៀត​ដែរ ដែល​មិន​បានដឹង​ទេ​ថា​ការ​បណ្តោយ​ឱ្យ​កូន​លេង​ទឹក​យូរៗ​ពេក​អាចមាន​គ្រោះថ្នាក់​បែប​នេះ​នោះ​។
 ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅលើ​គ្រែ​
​នេះ​គឺជា​ដំណើរការ​នៃ​ការ​លង់ទឹក​គោក ដែល​អាច​កើតមាន​ចំពោះ​មនុស្ស​ពេញវ័យ​ក៏ដូចជា​ចំពោះ​កុមារ​៖ គឺ laryngospasme ។ គឺ​ជា​បដិ​ក្ខិត​(réflexe)​ដែល​ការពារ​មិន​ឱ្យ​ទឹក​ចូលទៅ​ក្នុង​សួត តែ​ក៏​ធ្វើ​មិន​ឱ្យ​អាច​ដកដង្ហើម​បានដែរ​។ ការ​មិន​អាច​ដកដង្ហើម​បាន​នេះ​ធ្វើឱ្យ​មនុស្ស​សន្លប់ ហើយ​នៅក្នុង​ពេល​សន្លប់​នោះ​សាច់ដុំ​ក៏រ​លា​វិញ​ទៅ​។ ក៏ប៉ុន្តែ​មាន​ករណី​ចំនួន​១០%​ដែល​ផ្លូវដង្ហើម​មិន​បើក​មក​វិញ​ទេ​។​
 ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅលើ​គ្រែ​
​ការ​ដែល​ឈ្លក់​ទឹកតែ​បន្តិច​ចូលទៅក្នុង​ខ្លួន​អាច​ធ្វើឱ្យ​ស្លាប់​បាន​។ មើល​ទៅ​កុមារ​ដូច​ជា​ធម្មតា​ទេ គេ​អាចនិយាយបាន នៅ​រត់​លេង​បាន​។ ក៏​ប៉ុន្តែ​បរិមាណ​ទឹក​បន្តិចបន្តួច​នោះ​អាច​ធ្វើឱ្យ​រលាក​សួត ហើម​សួត ឬ​ផ្តាច់​ចរន្ត​ខ្យល់​បាន​។ បន្តិចក្រោយមក កង្វះ​ខ្យល់​អុកស៊ីហ្សែន​ធ្វើឱ្យ​ស្លាប់​។
 ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅលើ​គ្រែ​
​កុមារ​តូចៗ​ងាយ​នឹង​រងគ្រោះ​នឹង​ការ​លង់ទឹក​គោក​នេះ​ណាស់ ព្រោះ​សួត​របស់គេ​តូច មិន​ចាំបាច់​ត្រូវការ​ទឹក​ឱ្យ​ច្រើន​ដើម្បី​បង្ក​គ្រោះថ្នាក់​នោះឡើយ​។
 ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅលើ​គ្រែ​
​ដើម្បី​បង្ការ​គ្រោះថ្នាក់​នេះ សូម​មាតាបិតា​និង​អាណាព្យាបាល​កុមារ​ទាំង​អស់​យកចិត្ត​ទុកដាក់​ចំពោះ​រោគសញ្ញា​ទាំងឡាយ​ដូចតទៅ​នេះ​៖
-​    ​ក្អក​ខ្លាំងៗ និង​ក្អក​ជាប់​
-​    ​ឈឺ​ទ្រូង​
-​    ​ពិបាក​ដកដង្ហើម ឬ​ដកដង្ហើម​ខ្លាំង​ជាង​ធម្មតា​
-​    ​អស់កម្លាំង ឬ​ល្ហិតល្ហៃ​ខុស​ធម្មតា​
-​    ​បបូរមាត់​ឡើង​ខៀវ​។​

​ក្នុងករណី​ដែល​មាន​លេច​រោគសញ្ញា​ទាំងអស់នេះ សូម​នាំ​ក្មេង​ទៅ​កាន់​មន្ទីរ​សង្គ្រោះបន្ទាន់​ភ្លាម ទើប​អាច​ជួយ​ជីវិត​របស់​កូន​បាន​។​

​ហើយ​ត​ទៅ​មុខ​ទៀត នៅពេល​ដែល​រដូវក្តៅ​នឹង​ចូលមក​ដល់​នេះ សូម​ប្រយ័ត្ន​កុំ​បណ្តោយ​ឱ្យ​កូន​លេង​ទឹក​យូរៗ​ពេក​។ ឈ្លក់ទឹក​តែ​បន្តិច​អាច​សម្លាប់​កូន​របស់​អ្នក​បាន​។

សូម​ចែករំលែក​ព័ត៌មាន​នេះ​ដល់​អ្នក​ដែល​លោកអ្នក​ស្រលាញ់​ផង​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។