ហេតុអ្វី​បាន​ជា​ការ​គេង​ថ្ងៃ​សំខាន់​សម្រាប់​កូន​?

ហេតុអ្វី​បាន​ជា​ការ​គេង​ថ្ងៃ​សំខាន់​សម្រាប់​កូន​?

​នៅពេល​ដែល​កូន​គេង​នៅពេល​ថ្ងៃ អ្នក​អាច​ឆ្លៀត​ពេល​នេះ​ធ្វើ​កិច្ចការ​ផ្ទះ​បាន ប៉ុន្តែ​នៅពេលដែល​គេ​រាង​ធំ​ប្រមាណ​មួយ​ខួប ដល់​បួន​ខួប គេ​បែរជា​មិន​ចង់​គេង​ថ្ងៃ​ទៅវិញ ដោយសារ​តែ​គេ​ចង់​លេង​ច្រើន​ជាង​គេង​។​

​​មាន​អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា​នៅពេលដែល​កូន​គេង​ថ្ងៃ វា​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​កូន វា​ធ្វើឱ្យ​កូន​មិន​ងាយ​ឈឺ មិន​ងាយ​ធា​ត់ លូត​កម្ពស់​បានល្អ មិនសូវ​មាន​អារម្មណ៍​ឆេវឆាវ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ធ្វើឱ្យ​កូន​មាន​អារម្មណ៍​មូល ថែម​ទាំង​អាច​ធ្វើឱ្យ​ខួរក្បាល​កូន​លូតលាស់​បានល្អ ដូចនេះ​អ្នក​អាច​ឱ្យ​កូន​គេង​នៅក្រោយពេល​បរិភោគ​អាហារ​ថ្ងៃត្រង់​រួច វា​ល្អ​ណាស់​សម្រាប់​កូន​។​

​នៅពេល​ដែល​កូន​ធំ​ហើយ​មិន​ព្រម​គេង អ្នក​អាច​ប្រាប់​គេ​ឱ្យ​អង្គុយ​លេង​ម្នាក់ឯង ហើយ​សមាជិក​ក្នុង​ផ្ទះ​អាច​គេង​បាន នោះ​គេ​នឹង​អាច​គេង​តាម​អ្នក ដោយសារតែ​នៅក្នុង​ផ្ទះ​មាន​ភាព​ស្ងៀមស្ងាត់ ដូចនេះ​គេ​នឹង​មិន​លេង​ទៀត​ទេ គេ​នឹង​គេង​ថ្ងៃ​ដោយ​អ្នក​មិនបាច់​បង្ខំ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ឱ្យ​កូន​គេង​ហួស​ពី​២​ម៉ោង​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ដំណេក​ពេលយប់​របស់​កូន វា​នឹង​ធ្វើឱ្យ​កូន​មិន​ព្រម​គេង​នៅពេល​យប់ ដោយសារ​តែ​គេ​គេង​ថ្ងៃត្រង់​បាន​ឆ្អែត​រួចមកហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។