បាយឆាសាច់មាន់ខាត់ណាខៀវ

​​ម្ហូបអាហារ​គឺជាផ្នែក​មួយ​​ដ៏សំខាន់​​សម្រាប់​​សុភមង្គល​​ក្នុង​​គ្រួសារ។​ ​ថ្ងៃនេះ​ ​មង្គលការ ​​សូម​ធ្វើការ​​បង្ហាញពី​វិធីចម្អិន​​បាយ​ឆា​​សាច់​មាន់​​ជា​មួយ​​ខាត់​ណា​ខៀវ ​ដើម្បី​ទទួល​បាន​ឳ​​​រស់​​ជាតិ​​ឆ្ងាញ់​សម្រាប់​គ្រួសារ​របស់អ្នក។​ ​​សូមកុំ​​ភ្លេច​​អនុវត្ត​​ជា​មួយ​​ មង្គលការ ​​ទាំង​អស់​គ្នា​​ដូច​ខាងក្រោមៈ

 

បាយឆាសាច់មាន់ខាត់ណាខៀវ 

+ គ្រឿងផ្សំ៖

- សាច់មាន់ ២៥០ក្រាមហាន់ជា​ចំណិត

- បាយ ១ចានគោម

- ខាត់ណាខៀវ ៣ដើមចិតបញ្ឆិតចំណិតស្តើង (ស្រុះ)

- អំបិល ចុងស្លាបព្រាកាហ្វេ

- ម្រេច កន្លះស្លាបព្រាកាហ្វេ

- ទឹកស៊ីអ៊ីវខាប់ កន្លះស្លាបព្រាកាហ្វេ

- ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ

- ខ្ទឹមសចិញ្ច្រាំ ៥ស្លាបព្រាបាយ

- ប្រេងឆា ២ស្លាបព្រាបាយ

 

+ វិធីធ្វើ៖

. ដំបូងដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ បន្ទាប់​មក​ដាក់ខ្ទឹមស​ចូលបំពង​ឲ្យមាន​ខ្លិន​ឈ្ងុយរួចដួស​ទុក​សិន។

. ​បន្ទាប់​មក​យក​សាច់​ដាក់​ចូលឆាឲ្យ​សាច់​រាង​ឆ្អិន​បន្តិច​ដាក់​អំបិល,​ម្រេច​និងទឹកស៊ីអ៊ីវ រួច​ឆា​ចូល​គ្នា។

. បន្ទាប់​មក​ទៀត​យក​ខ្ទឹម​បំពង,​ បាយ និងម្សៅស៊ុបមាន់ដាក់​ចូល​ឆា​វា​ ២ ទៅ ៣ត្រឡប់​ដាក់​​ខាត់​ណា​ចូល​ឆា​ឲ្យ​ចូលរស់​ជាតិ​សព្វ​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បាយឆាសាច់មាន់ខាត់ណាខៀវ