ញាំមីសួរតៅហ៊ូ

​មី​សួរ​អ្នក​​អាច​យក​​មក​ធ្វើ​​ម្ហូប​​បាន​ជា​​ច្រើន​មុខ​​​ដូចជា ​ឆា ស្លរ​ជាដើម ​​ហើយ​ក៏​​អាច​​យក​​មក​​​ញាំ​​បាន​ដែរ។​ ថ្ងៃនេះ ​​​មង្គល​ការ ​​សូមលើក​​​យកនូវ​​មុខម្ហូប​​​មួយ​ប្រភេទ​ទៀត ​ដើម្បីយក​​មក​​បង្ហាញ​ជូន​គឺ ​ញាំមីសួរជា​មួយ​តៅហ៊ូ។

ញាំមីសួរតៅហ៊ូ 

+ គ្រឿងផ្សំ៖

- មីសួរ ២៥០ក្រាម (ត្រាំទឹក)

- តៅហ៊ូ ២០០ក្រាម (ចិតជាដុំៗ​ចៀន​ឲ្យក្រៀម)

- ការ៉ុត ១មើមតូច ឈូសសសៃវែង

- ទឹកស៊ីអ៊ីវ ២-៣ស្លាបព្រាបាយ

- ប្រេងល្ង ១ស្លាបព្រាបាយ

- ស្ករត្នោត ១ស្លាបព្រាបាយ

- ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ

 

+ វិធីធ្វើ៖

. ដំបូង​យក​មីសួរដាក់​ចូល​ក្នុង​ចាន​ធំ​មួយ បន្ទាប់​មក​ដាក់​ តៅហ៊ូ, ការ៉ុត, ទឹកស៊ីអ៊ីវ,​ប្រេងល្ង, ​ស្ករត្នោត​ និងខ្ទឹមស។

. បន្ទាប់​មក​ទៀត​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​​ ​ហើយសាក់​ភ្លក់​មើល​ប្រសិនបើស្ទើរ​អ្វី​​អ្នក​អាចបន្ថែម​​ទៅ​​តាម​​ចំណង់​​​​ចំណូល​​ចិត្ត​របស់អ្នក ​គឺ​ជា​​ការ​​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ញាំមីសួរតៅហ៊ូ