វិធីធ្វើឆៃប៉ូវប្រៃ និងផ្អែម

​ឆៃ​ប៉ូវ​ត្រូវ​បាន​គេ​ធ្វើ​ចេញ​ពី​​ឆៃ​ថាវ​​ស្រស់​ ​ហើយ​​ឆៃ​ថាវ​​ក៏​អាច​​យក​មក​​ធ្វើ​​មុខម្ហូប​​ផ្សេងៗ​​ទៀត​បាន​​ជា​ច្រើន​ផង​​ដែរ​ ​ប៉ុន្តែ​អ្វី​ដែល​ ​មង្គល​ការ ​ចង់​​យកមក​បង្ហាញជូន​នៅ​​ថ្ងៃ​នេះ​គឺ ​"វិធីធ្វើឆៃប៉ូវប្រៃ និងផ្អែម ​ដូច្នេះហើយ ​​​សូម​អនុវត្ត​​​​ធ្វើ​ទុក​​ញ៉ាំ​​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោមៈ

 

វិធីធ្វើឆៃប៉ូវប្រៃ និងផ្អែម 

+ គ្រឿងផ្សំ៖

- ឆៃថាវ ១០គីឡូ លាងទឹកឲ្យស្អាត

- អំបិល ៨ខាំ

- ស្ករ​ស​ ១គីឡូ

 

+ វិធីធ្វើ៖

. ​មុន​ដំបូង​យក​ឆៃ​​ថាវ​ដែល​លាង​ទឹក​រួច​មក​ពុះ​ជា​ពីរ​ប្រឡាក់ជា​មួយ​អំបិល​​ បើ​​តូច​​ដាក់​ទាំង​​មូល​រួច​​ញាត់​ចូលធុង ​ក្រឡ ​ឬក៏ពាង។

. ​ពេល​ព្រឹក​ឡើង​និងឃើញ​មាន​ចេញទឹក​អំបិលស្រង់​យក​ឆៃ​ថាវ​ដាក់​​ហាល​ថ្ងៃ​​រហូត​​ដល់​​ពេល​ល្ងាច​យក​មក​​ប្រឡាក់​​ជា​មួយ​​ទឹក​អំបិល​​នឹង​វិញ។

. ហាល​វា​រហូត​ដល់​ស្វិត​ប្រហែល​ជា​ ៣-៥ថ្ងៃ អាច​ញាត់​ទុក​ក្នុង​ក្រឡ ​ឬក៏ពាង​​បាន​ហើយ​ ​បើ​ចង់​ទុក​​បាន​យូរ​​ត្រូវ​រោយ​​អំបិល​​​ថែម​​ពី​លើ​​បន្តិចៗ​ទៀត។

. ចំ​ពោះ​ការ​ធ្វើ​​ឆៃ​ប៉ូវ​ផ្អែម​វិញ​ គឺ​ពេល​ធ្វើ​បាន​ឆៃ​ប៉ូវ​ប្រៃហើយ​ ​(ហាល​​កុំ​ឲ្យ​ស្វិត​ពេក) ​យក​វា​​មក​​ប្រឡាក់​​ជា​មួយ​​ស្ករស​​ ​រួច​ហើយ​​ញាត់​​ចូល​ក្នុង​កែវ​​ទុកនោះ​​អ្នក​នឹង​​ទទួល​​បាន​​ឆៃ​ប៉ូវ​ផ្អែម​ហើយ៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធ្វើឆៃប៉ូវប្រៃ និងផ្អែម