វិធីធ្វើនំប៉័ងសាច់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

តើ​ប្រិយ​មិត្ត​ចង់​ដឹង​ពីវិធី​ធ្វើ​​នំប៉័ងសាច់​​ដែល​​ងាយ​​ស្រួល​​ធ្វើ​ហើយ​​​ឆាប់​​បាន​​ញាំ​ទេ​? ​វាមិនមាន​គ្រឿងផ្សំ​អ្វីច្រើន​ទេ​ ហើយ​វិធីធ្វើ​ក៏​​ងាយៗ​ដែរ ​​សូម​អនុវត្ត​​ជា​មួយ​​ មង្គល​ការ​ ​ទាំង​អស់​គ្នាដូចខាងក្រោមៈ​

 

វិធីធ្វើនំប៉័ងសាច់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

 

 

+ គ្រឿងផ្សំ៖

- នំប៉័ង ៣ដើម

- ត្រីខ ១កំប៉ុង (កំដៅ​ហើយសង្កត់សាច់ត្រីឲ្យបែក)

- សាច់ជ្រូកបីជាន់ ២ខាំ ស្ងោរឆ្អិន​ហាន់ស្តើងៗ

- ជ្រក់ល្ហុង ១ចាន

- ជីរណា ឬជីស្លឹកវែង ១០សន្លឹក

- ត្រសក់ ៣ផ្លែ ចិត​ជាចំណិតវែងៗប៉ុនកូនដៃ

- សាច់ប៉ាត់តេ ១ដុំ ចិត​ជាចំណិតវែងៗប៉ុនកូនដៃ

- ម្ទេស (បើចូលចិត្ត)

 

+ វិធីធ្វើ៖

. ​មុន​ដំបូង​​បើ​ចង់​ឲ្យ​នំប៉័ងសាច់​មាន​រស់​ជា​តិ​កាន់​តែ​ឆ្ងាញ់​ត្រូវ​យក​វា​ទៅអាំង​ឲ្យ​ស្រួយ​សិន។

. បន្ទាប់​មក​យក​កូន​កាំ​បិត​ពុះ​​​វា​ពីលើ​ចុះ​ក្រោម​រួច​ហែក​ ប៉ុន្តែ​កុំ​ឲ្យ​ដាច់​ជា​ពីរ​​។

. ដួស​ត្រីខ​ដាក់​ចូល​វាចឲ្យ​សព្វ បន្ទាប់​មក​ទៀត​ដាក់​សាច់ជ្រូក, សាច់ប៉ាត់តេ, ត្រសក់, ជីស្លឹកវែង​ និង​ជ្រក់​​ជាការ​ស្រេច។​​ តែប៉ុណ្ណឹង​អ្នកនឹង​ទទួល​អាហារ​ដែលមាន​ឳរសជាតិ​ឈ្ងុញឆ្ងាញ់​សម្រាប់​គ្រួសារ​របស់អ្នក៕

 

ដោយ៖ សុខឡៃ

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធ្វើនំប៉័ងសាច់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់