អស្ចារ្យមែនទែន!Taylor Swift ឈប់ឡានចុះថតរូបជាមួយអ្នកគាំទ្រខ្លួន

ពិតជាមិនគួរឱ្យជឿTaylor Swift គឺជារាជនីដែលធ្វើឱ្យសុបិន្តក្មេងស្រីជនជាតិអូស្ត្រាលី ម្នាក់ ក្លាយជាការពិត។ ខណៈពេលដែលនាងឆ្ពោះទៅកាន់ ព្រលានយន្តហោះ នាងបានឱ្យអ្នកបើកបររបស់នាងឈប់ឡាន ហើយក៏បានចេញពីឡាន  ដើម្បីបានជួបនឹងក្មេងស្រីតូចច្រឡឹងដែលជាអ្នកគាំទ្រនៅតាមផ្លូវនៃប្រទេសអូស្ត្រាលី។នៅពេលដែលក្មេងស្រីរូបនោះ ពាក់អាវយឺតនិងមានឆ្លាក់ឈ្មោះរបស់នាងនៅលើអាវយឺត ផងដែរ ដែលនាងកំពុងដើរតាមដងផ្លូវតម្រង់ទៅរកទីតាំងនៃការប្រគុំតន្ត្រីរបស់កំពូលតារាស្រីពេញនិយមTaylor Swift។ Swift មិនបានសង្ស័យអ្វីទាំងអស់គ្រាន់តែឃើញ ក្មេងស្រីនោះភ្លាម នាងក៏បានបង្ហាញឱ្យអ្នកបើកឡាននាងចុះអែបដើម្បីបានថតរូបជាមួយក្មេងស្រីនោះ ដែលម្តាយក្មេងស្រីជនជាតិអូស្ត្រាលីរូបនោះ ជាអ្នកថតរូបឱ្យនាង។ 
អស្ចារ្យមែនទែន!Taylor Swift ឈប់ឡានចុះថតរូបជាមួយអ្នកគាំទ្រខ្លួនអស្ចារ្យមែនទែន!Taylor Swift ឈប់ឡានចុះថតរូបជាមួយអ្នកគាំទ្រខ្លួនប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ hollywoodlife