សុដន់​មូលក្លំ​របស់​ស្ត្រី មាន​រំញោច​ដាស់​អារម្មណ៍​ស្រៀវ​ស្រើប ឲ្យ​នឹកឃើញ​ការរួម​ភេទ

ហេតុអ្វី​បានជា​បុរសៗ ចូលចិត្ត​សម្លក់សម្លឹងមើល​ដើមទ្រូង​ស្ត្រី ឲ្យ​តែមាន​ឱកាស ?  ជាការ​ពិតណាស់ មនុស្ស​ភាគច្រើន​បានគិត​ថា នេះ​គឺជា​ធម្មជាតិ​ដែលជា សារជាតិ​ធម្មតា​របស់​មនុស្ស​ប្រុស​ទៅហើយ ប៉ុន្តែ​អ្វីដែល​ជាការ​ពិត​នោះ យើងទាំងអស់គ្នានៅតែមាន​មន្ទិលសង្ស័យ​ដដែល​។មិនតែប៉ុណ្ណោះ សូម្បី តែ​អ្នកវិទ្យាសាស្ត្រ ក៏​មិន​ហ៊ាន​អះអាង មួយរយ​ភាគរយ អំពី​ការយល់ឃើញ​បែបនេះ​ដែរ​។​

​ជា​ញឹកញយ​ក្រុមអ្នកតាមដាន បញ្ហា​សង្គម​បានត្រឹមតែ​បង្ហាញ ពី​កត្តា​មួយ ចំនួន ដែល​ពួកគេ​ជឿថា ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរស ចូលចិត្ត​ដើមទ្រូង​ស្ត្រី​។ លោកស្រី Larry Young សាស្ត្រាចារ្យ​ផ្នែក​ព្យាបាល​ជំងឺផ្លូវចិត្ត នៅ​សាកលវិទ្យាល័យ​អ៊ី​មូ​រី បាន​ឲ្យ​ដឹងថា ការវិវឌ្ឍ​ន៍​របស់​ម​នុស្ស មានការ​ផ្សាភ្ជាប់​ទៅ​ខួរក្បាល តាំងពី​ពេល​ចាប់កំណើត​មកម្ល៉េះ​។ នៅពេលដែល​ម្តាយ​បំបៅ​ដោះ​កូនចរន្ត​ខួរក្បាល​របស់​ទារកបាន​នឹង​កំពុង​វិ​វ​ឌ្ឍ ហើយក៏​ពង្រឹង​នូវ ភាពស្អិតល្មួត​រវាង​ម្តាយ​និង​កូន​។​

​មិនតែប៉ុណ្ណោះ វា​ក៏បាន​បង្កើន​នូវ​ចំណូលចិត្ត របស់​ទារក​ចំពោះ ការ​បំបៅ​ដោះ របស់​ម្តាយ​ផងដែរ​។ ក្រៅពី​ការលើកឡើង​នេះ ការសិក្សា​ជាច្រើន​ទៀត បាន​រកឃើញថា នៅ​ផ្នែក​ខាងចុង​សុដន់ របស់​ស្ត្រី​មាន​រំញោច​ម្យ៉ាង ដែល​ផ្សាភ្ជាប់​នឹង​អារម្មណ៍​ផ្លូវភេទ ហើយ​រំញោច​នោះ គឺអាច​រត់​ទៅដល់​ប្រព័ន្ធ​កោសិកា​ខួរ ក្បាល ដែល​បញ្ជា​លើ​អារម្មណ៍​ផ្លូវភេទ​ស្រី្ត ។ នៅពេលដែល​មានការ​ប៉ះពាល់ ឬ​មានការ​ស្ទាបអង្អែល​ជាដើម​។ មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ នៅពេល​បំបៅ​ដោះ​កូន វា​ក៏​អាច​ជំរុញ​ឲ្យ​មាន រំញោច​បែបនេះ កើតឡើង​ផងដែរ​។​(ប្រភពកំណើតថ្មី)

​ចំណែក​បុរសៗ​វិញ ពួកគាត់​ក៏មាន​រំញោច​ផ្លូវភេទ ស្រដៀង​នឹង​ស្ត្រី​នេះដែរ ពេលដែល​គាត់​ប៉ះ ទៅលើ​នៅ​បរិវេណ​ចុង​សុដន់​របស់​ស្ត្រី​។ ហេតុ​ដូចនេះហើយ ទើបបានជា​វា​ធ្វើ​ឲ្យ បុរស​មាន​ចំណាប់អារម្មណ៍​ខ្ពស់ ចំពោះ​ដើមទ្រូង​នារី ។ ជាមួយគ្នានេះដែរ លោកស្រី Larry Young ក៏បាន​ពន្យល់​អំពី​ពាក្យ ចំណាប់ អារម្មណ៍ លើ​ដើមទ្រូង នេះ​ផងដែរ​ថា  គឺជា​ការ​រំញោច​របស់ កោសិការ​ខួរក្បាល ដែល​កើតឡើង​នៅពេលដែល​បុរស ឈានដល់​វ័យ​ពេញកំលោះ ឬ​ពេញវ័យ​ក្នុងការ​រួមភេទ ហើយ​ការ​វិវឌ្ឍន៍​នៃ​វ័យ​នេះ ទាក់ទាញ​ឲ្យ​បុរស មាន​អារម្មណ៍​ផ្លូវភេទ បន្ទាប់​ឃើញ​ដើមទ្រូង​របស់​ស្ត្រី​៕(ប្រភពកំណើតថ្មី)

សុដន់​មូលក្លំ​របស់​ស្ត្រី មាន​រំញោច​ដាស់​អារម្មណ៍​ស្រៀវ​ស្រើប ឲ្យ​នឹកឃើញ​ការរួម​ភេទ  សុដន់​មូលក្លំ​របស់​ស្ត្រី មាន​រំញោច​ដាស់​អារម្មណ៍​ស្រៀវ​ស្រើប ឲ្យ​នឹកឃើញ​ការរួម​ភេទ