ភាព​អសីលធម៌ និង​ឥរិយាបថ​គ្មាន របស់​ស្ត្រី​ម្នាក់​បាន​ក្លាយជា​សង្គ្រាម​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ក្តៅគគុក​

​ប្រទេស​ថៃ : កាល​ពេល​ថ្មី​នេះ​មាន​រូបភាព​អសីលធម៌​មួយ​បាន​កើតឡើង​នៅលើ​រថភ្លើង ដែល​បង្កឡើង​ដោយ​នារី​ម្នាក់ ​ដែល​បាន​លើកជើង​ដាក់​លើ​កៅអី ដែល​នាង​បាន​អង្គុយ ហើយ​នៅ​ពីមុខ​កៅអី​នោះ​មាន​ព្រះសង្ឃ គង់​(​អង្គុយ​)​នៅ​។​ ​រូបភាព​នេះដែរ​ត្រូវបាន​រង​កា​រិះគន់​ជាខ្លាំង​ពី​សំណាក់​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ នេះ​បើ​យោងតាម​គេហទំព័រ​ដែល​សរសេរ​ជា​ភាសា​ថៃ​ឈ្មោះ khaojing​។​

​ប្រភព​ដដែល​នេះដែរ​បានបញ្ជាក់​បន្ថែម​ទៀតថា បណ្តាញ​ទំនាក់​ទំ​ង​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ អេ សិទ្ធិ​ភុ​ន សូ​ដា​ម៉ាក់ (​នៅ​ថៃ​) បាន​ទម្លាក់​រូបនេះ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ព្រមទាំង​ដាក់​ចំណងជើង​ថា «​ដាក់​ជើង​នៅលើ​ព្រះសង្ឃ​គង់នៅ​ខាងមុខ លើ​រថភ្លើង សមរម្យ​ដែរឬទេ​?»​។​

​បន្ទាប់ពី​ប្រកាស​នេះ​បាន​ទម្លាក់​លើ​បណ្តាញ​អន​ឡាញ បានធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​មានកា​រិះគន់​យ៉ាង​ចំៗ​ថា ការប្រព្រឹត្ត​ឥរិយាបថ គ្មាន​សុជីវធម៌ របស់​ស្ត្រី​នោះ ។ យោបល់​ខ្លះ​ថា បើសិនជា​ប្រជាជន ឬ​មន្ត្រីរាជការ មិនអាច​មិនដឹង​ពី​ឥរិយាបថ​បែប​ហ្នឹង​ទេ នេះ​អាចជា​ស្ត្រី​ជនជាតិ​បរទេស ប៉ែក​អឺរ៉ុប ដែល​មិនដឹង​ពី​ទំនៀមទម្លាប់ នៃ​ការគោរព​ព្រះសង្ឃ ឬ សាសនាព្រះពុទ្ធ​។ ប៉ុន្តែ​ក៏មាន​ការរិះគន់​ចំៗ​ទៅលើ​ម្ចាស់​គណនី​ឈ្មោះ អេ សិទ្ធិ​ភុ​ន សូ​ដា​ម៉ាក់ ដែលជា​អ្នក​ថត​យក​រូបភាព មិន​សមរម្យ​នេះ​ថា ពេល​កំពុង​ឃើញ​ទិដ្ឋភាព​បែបនេះ​នៅលើ​រថភ្លើង​ហើយ ហេតុ​អី​មិន​ទៅ​រាយការណ៍ ប្រាប់​អ្នកគ្រប់គ្រង​រថភ្លើង​ភ្លាមៗ​ទៅ ឬក៏​ដើរទៅ​ប្រាប់​ស្ត្រី​លើកជើង​នោះ ដោយ​ខ្លួនឯង​ទៅ​!?!

​អ្នកចូលរួម Comment សរសេរថា មិន​ថា​ជាតិ​សាសន៍​ណា​ទេ ការប្រព្រឹត្ត​បែបនេះ ជា​អ្នកមាន​មាយា​ទ​អន់​៕

ភាព​អសីលធម៌ និង​ឥរិយាបថ​គ្មាន របស់​ស្ត្រី​ម្នាក់​បាន​ក្លាយជា​សង្គ្រាម​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ក្តៅគគុក​