ជីក​គាស់​បាន​មើមដំឡូង​ដែល​គួរ​ចាប់អារម្មណ៍​ និង​រក្សា​ទុក​មើល​ ជាង​បរិភោគ​ចូល​ពោះ​

​កសិករ​អង់គ្លេស​ម្នាក់​បាន​ជីក​គាស់​រងដំឡូង​ជ្វា​ក្នុង​កសិដ្ឋាន​របស់​ខ្លួន​ ដោយ​ប្រទះ​ឃើញ​មើមដំឡូង​ជ្វា​មួយ​មើម​មាន​ទម្រង់​ចម្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍​ គឺ​ប្រដូច​បាន​ទៅ​នឹង​ទម្រង់​ "​ជើងវែង​"​ និង​ ត្រគាក​មូលក្លំ​ ប្រកបដោយ​ភាព​ទាក់ភ្នែក​ ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ដំឡូង​មិន​ដាច់​ចិត្ត​ស្ងោរ​ ឬ​ដុត​បរិភោគ​វា​ឡើយ​ ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​របស់​សារព័ត៌មាន​អង់គ្លេស​ឈ្មោះ​ The​ Mirror​ ។​

​ម្ចាស់​មើមដំឡូង​ជ្វា​ដែល​ជីក​គាស់​បាន​នោះ​ បាន​លាន់មាត់​ថា​ "​ខ្ញុំ​បាន​យក​វា​ទៅ​ឲ្យ​ក្រុម​គ្រួសារ​មើល​ គឺ​ពួក​គេ​ទាំងអស់​គ្នា​ផ្ទុះសំណើច​តែ​ម្តង​ !"​ ៕​

ជីក​គាស់​បាន​មើមដំឡូង​ដែល​គួរ​ចាប់អារម្មណ៍​ និង​រក្សា​ទុក​មើល​ ជាង​បរិភោគ​ចូល​ពោះ​