៣សំនួរ អ្នក​ត្រូវសួរខ្លួនឯង​មុនពេល​ដាក់ពាក្យលាឈប់ពីការងារ

តើ​អ្នកបាន​សម្រេចចិត្ត​ច្បាស់សាល់ហើយឬនៅ មុនពេលដាក់ពាក្យលាឈប់ពីការងាររបស់អ្នក? ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវតែសួរខ្លួន​ឯង ៣សំនួរនេះ​សិន មុនពេល​អ្នក​សម្រេចចិត្ត​ចាកចេញ​ទៅ។
 
៣សំនួរ អ្នក​ត្រូវសួរខ្លួនឯង​មុនពេល​ដាក់ពាក្យលាឈប់ពីការងារ
១. តើខ្ញុំត្រូវ​វេទនា ឬអត់?
អ្នកត្រូវ​គិតខ្លួនឯង​ឲ្យបាន​ច្បាស់លាស់ ដើម្បីធានា​​ថាអ្នកនឹងមិន​ពិបាករស់នៅ មុនពេល​ដែលសម្រេចចិត្ត​លាឈប់ពីការងារ​របស់អ្នក។ ព្រោះមាន​មនុស្ស​ជា​ច្រើន​ណាស់ ដែល​ធ្លាប់​ទទួលរងការ​​លំបាក, វេទនា​ព្រោះតែ​អត់ប្រាក់ចាយ បន្ទាប់ពីការ​សម្រេចចិត្ត​លាឈប់ពីការងារ ដោយ​មិនគិតពិ​ចារណាឲ្យបាន​ល្អិតល្អន់​ជាមុនសិន។
តែប្រសិនបើអ្នក គឺជាមនុស្ស​ធ្លាប់បាន​ឆ្លងកាត់​ការលំបាកនេះ អ្នកនឹង​មានសិទ្ធក្នុង​ការសម្រេចចិត្ត​ចាកចេញ​បាន។ តែត្រូវ​ធ្វើឲ្យប្រាកដ​ថា វានឹង​មិនបង្កឲ្យ​ការវេទនា​ដល់អ្នក។ អ្នក​ជំនាញ Lan  Siegel បានផ្ដល់​ដំបូន្មាន​ថា "ប្រសិនបើអ្នក​គ្រាន់តែចូលចិត្ត​ក្រុមហ៊ុន ប៉ុន្តែមិន​ស្រឡាញ់​ការងារ​របស់ក្រុមហ៊ុននោះទេ អ្នកអាច​ប្រាប់ទៅ​កាន់​អ្នកណាម្នាក់​ពីអារម្មណ៍​ដ៏តានតឹង​របស់​អ្នក។ ទាន់វា​អាច​នៅប្រសើរ​នៅឡើយ ដើម្បីឲ្យ​ចៅហ្វាយ​របស់អ្នក រកដំណោះស្រាយ ឬផែនការ​សម្រាប់ផ្លាស់ប្ដូរ​មុខងារថ្មី។ នេះគ្រាន់តែ​ជាផ្នែកមួយ​នៃ​ដំណោះស្រាយ​​ផ្ទាល់ខ្លួន​​របស់អ្នក​​តែប៉ុណ្ណោះ”។
២. តើខ្ញុំមាន​ប្រាក់​គ្រប់គ្រាន់ ឬនៅ?
ចំណុច​នេះអ្នកត្រូវ​សួរខ្លួនឯង តើមានវា​គ្រប់គ្រាន់​ហើយ ឬនៅ។ ដើម្បីជួយដល់​អ្នកក្នុង​ការសម្រេចក្ដីស្រមៃ ឬក្នុង​ការរស់នៅ​ត្រឹម​ជាលក្ខណៈ​សាមញ្ញ​ធម្មតា​មួយដែល​អ្នកចង់​បាន។ លោក Siegel បានឲ្យដឹង​ថា ការគិត​នៅក្នុង​លក្ខខណ្ឌនៃជីវិតប្រចាំថ្ងៃ ដែល​ជំនួសឲ្យ​តួលេខ នោះអាច​ជួយអ្នក​ឲ្យឃើញ​ថា អ្នកត្រូវ​ការវាប៉ុន្មាន​ទើបគ្រប់គ្រាន់​សម្រាប់អ្នក។
ប្រសិនបើអ្នក​គិតថា អ្នកកំពុង​តែទទួលបាន​នូវអ្វីដែល​អ្នកត្រូវការ​ហើយ វាគឺជាពេលវេលាដែលសាកសម​បំផុត​សម្រា់អ្នក អាច​ឈប់សម្រាក​ពីការងារ​បានហើយ។
៣. តើខ្ញុំគួរតែទទួល​យកការណែនាំ ឬទេ?
ការណែនាំអាច​ជួយឲ្យអ្នក​ទទួលបាន​ប្រាក់សំណង​ដែល​អ្នកចង់បាន ហើយ​អាចជួយឲ្យអ្នកចូលចិត្ត ឬរីករាយ​ជាមួយនឹង​ការងារ​របស់អ្នក​សារជាថ្មីម្ដង​ទៀត។ តើមាន​នរណាខ្លះ​ដែល​ពេញចិត្ត​ចំពោះការ​រីកលូត​នៃជំនាញ​វិជ្ជាជីវៈ​របស់អ្នក ហើយ​នរណាខ្លះ​ដែលមាន​ការព្រួយបារម្មណ៍​ពីវា? អ្នក​កុំភ្លេចថា មិនមាន​មនុស្សច្រើន​ទេដែល​ទទួល​បាន​ការណែនាំ​នេះ ដូច្នេះប្រសិនបើ​អ្នកមានឱកាស អ្នកគួរ​តែគិតឲ្យ​ច្បាស់លាស់​បំផុត មុនពេល​អ្នកធ្វើការ​សម្រេចជៀសវាង​មានការ​សោកស្ដាយ​នៅពេល​ក្រោយ។
ប្រសិនបើគ្មាន​នរណាម្នាក់នៅក្នុង​ក្រុមហ៊ុន​របស់អ្នក ហាក់បីដូចជា​មិនសូវក្វាយខ្វល់​អំពីអ្នក​ទេ នៅលើកម្រិត​ជំនាញ​វិជ្ជាជីវៈ​របស់អ្នក វាជាពេល​ដែលល្អបំផុត​សម្រាប់អ្នក ក្នុង​ការស្វែង​រកកន្លែង​ថ្មីមួយផ្សេង​ទៀត ជាកន្លែង​ដែលអ្នក​នឹងត្រូវ​បានការ​វាយតម្លៃទៅ​លើកម្រិត​វិជ្ជាជីវៈ ក្នុងការ​ជម្រុញអ្នកឲ្យ​ខិតខំបំពេញ​តួនាទីការងារ​ឲ្យអស់ពីកម្លាំង​កាយចិត្ត ដោយ​ក្ដីពេញចិត្ត និងសប្បាយ​រីករាយបំផុត៕
ដោយ៖ Brugn
ប្រភព៖ femalenetwork

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៣សំនួរ អ្នក​ត្រូវសួរខ្លួនឯង​មុនពេល​ដាក់ពាក្យលាឈប់ពីការងារ