សំដី ៧ឃ្លាដែលអ្នក​មិនគួរនិយាយខ្លាំងៗដាក់គូស្នេហ៏

ជាការ​ពិតណាស់ ការមើលថែរក្សា​ស្នេហា​ឲ្យ​បានល្អ​គង់វង្ស​មិនមែន​ជារឿងមួយ​ងាយស្រួល​ឡើយ។ ស្របពេលដែល​ស្នេហាចុះសម្រុងគ្នា​ល្អអាច​ផ្តល់នូវ​តម្លៃ និង​សុភមង្គល​ច្រើន​ទៅដល់​ជីវិត​, គូស្វាមីភរិយា​ភាគច្រើន​ត្រូវចំណាយច្រើន មុនពេល​ដែលពួកគេ​ទាំង​ពីរអាច​ទុកចិត្តលើគ្នា និង​ចាប់ផ្តើម​និយាយ​បង្ហាញ​ពីអារម្មណ៏​ខ្លួនឯង​ប្រាប់ដល់​គ្នាទៅវិញទៅ​មក។ តែទោះបីជា​យ៉ាងណា អ្វីដែលយើង​តែងតែ​ភ្លេចនោះគឺ រឿង​តូចតាច និង​ជារឿងឥត​ប្រយោជន៏​ដែលអ្នក​បាននិយាយ​ទៅកាន់​មនុស្ស​សំខាន់​របស់អ្នក ដែល​ទីបំផុត​ធ្វើឲ្យ​ជម្លោះ​ផ្ទុះ​ឡើង។
 
សំដី ៧ឃ្លាដែលអ្នក​មិនគួរនិយាយខ្លាំងៗដាក់គូស្នេហ៏
ខាងក្រោម​នេះជា ពាក្យសំដី ៧ឃ្លាដែល​អ្នកមិនគួរ​និយាយប្រាប់​ដល់គូស្នេហ៏​របស់​អ្នក ដូច្នេះ​នឹង​គ្មានជម្លោះ ឬការយល់​ច្រលំ​រវាងអ្នក​ទាំងពីរឡើយ៖
១. "ខ្ញុំរវល់​ខ្លាំង​ណាស់”
មាន​ពេលខ្លះ អ្នកប្រឈម​នឹងសម្ពាធ​ការងារ និង​បញ្ហាផ្ទាល់ខ្លួន​នៅផ្ទះ​ច្រើន ដោយសារ​តែអ្នក​មិនចេះ​បែងចែក​ពេលវេលា​យកចិត្តទុកដាក់​ចំពោះគូស្នេហ៏​របស់​អ្នក។ តែទោះបីជា​យ៉ាង​ណាក៏​ដោយ ប្រសិនបើ​គូស្នេហ៏​អ្នក​មកក្បែរ​ដើម្បី​និយាយ​ពីបញ្ហា និង​សន្ទនាស្របពេល​អ្នកកំពុង​មានសម្ពាធ​ការងារ​ច្រើន អ្នក​មិន​ត្រូវ​ដើរចេញ​ពីនាង​ក្នុង​ដំណាក់​កាល​នេះ​ឡើយ។ ការធ្វើ​បែបនេះ អ្នក​នឹង​ធ្វើឲ្យ​នាង​មានអារម្មណ៏​ថា អ្វីដែលនាង​និយាយ​ទៅ​មិនសំខាន់​គ្រប់គ្រាន់។ ផ្ទុយទៅ​វិញ ត្រូវ​ពន្យល់​ខ្លីៗ​ពីស្ថានភាព​របស់អ្នក​នៅពេល​នេះ​ប្រាប់​ដល់​គូស្នេហ៏ នៅពេល​ជីវិតអ្នក​កំពុងជួប​នឹង​ភាពច្របូកច្របល់។
២. "ឈប់​ស្លៀក​វាទៅ”
កុំនិយាយស្រែកៗ​ចំពោះសម្លៀក​បំពាក់អ្វីដែល​គូស្នេហ៏គួរ ឬមិនគួរ​ស្លៀក។ ចៀសវាង​ធ្វើឲ្យនាង​មានអារម្មណ៏​មិនសប្បាយ​ចិត្តចំពោះ​ជម្រើស​ការស្លៀកពាក់​របស់នាង ហើយ​ត្រូវ​ទទួល​យក​ជម្រើស​របស់​នាង ប្រសិនបើអ្នក​ចង់បាន​ស្នេហា​យូរអង្វែង។ តើអ្នក​ដឹងទេ​ថា ស្នេហា​រឹងមាំ​អាចជួយ​បំបាត់​ភាពតាន​តឹង​របស់អ្នក។
៣. "ខ្ញុំមិនចូលចិត្ត​មិត្តភក្តិ​របស់អ្នកទេ”
គូស្នេហ៏របស់​អ្នក​ប្រហែល​ជាមានមិត្ត​ច្រើន និង​មិត្តស្គាល់​គ្នារយៈ​ពេលយូរមកហើយ។ ប្រសិនបើអ្នក​​មិនចូលចិត្ត​មិត្តភក្តិ​​របស់​គូស្នេហ៏​​អ្នក ដោយសារ​​ហេតុផល​​ផ្សេងៗ អ្នក​ត្រូវចៀសវាង​ការប្រើសម្តីបែបនេះ​ចំពោះ​ពួកគេ ជាពិសេស​និយាយ​ពីចំណុច​មិនល្អ។ ផ្ទុយ​ទៅវិញ អ្នកអាច​កាត់បន្ថយ​ពេលវេលា​ខ្លះពេល​នៅជាមួយ​មិត្តនាង ដើម្បី​ចៀសវាង​ជម្លោះ​ណាមួយ​កើត​ឡើង។
៤. "អ្នកមិនយល់ទេ”
នេះប្រហែល​​ជារឿងមួយ​ដ៏គួរឲ្យ​ឈឺចាប់​​បំផុត នៅពេល​អ្នក​អាច​​​និយាយ​ពាក្យ​សម្តី​បែបនេះ​​​ចំពោះគូស្នេហ៏​​​អ្នក ព្រោះ​វា​បញ្ជាក់​យ៉ាងច្បាស់​ថា អ្នកគិត​ថា គូស្នេហ៏​របស់អ្នក​គ្មាន​សមត្ថភាព​ថ្លឹងថ្លែង​ពីអារម្មណ៏​របស់អ្នក និងអ្វី​ដែលប៉ះពាល់​នៅក្នុង​ជីវិតរបស់​អ្នក។ ហើយអ្នក​នឹងធ្វើឲ្យគូស្នេហ៏​អ្នក​គិតថា គេមិនមែន​ជាកម្មសិទ្ធិ​របស់អ្នក និង​ជាអ្នក​ដទៃ។
៥. "មិន​អីទេ”
នេះជាចម្លើយ​មួយដែលធ្វើ​ឲ្យគូរស្នេហ៍របស់អ្នក​អន់ចិត្តបំផុត។ ពិតប្រាកដ​ណាស់ មានពេល​ខ្លះ អ្នកគ្មាន​អារម្មណ៏​នឹងពន្យល់​អ្វីមួយ ជាពិសេស​បន្ទាប់ពី​មានជម្លោះនឹង​គ្នារួច។
ប្រសិនបើ​មានករណីនេះ​កើតឡើង អ្នកត្រូវ​គិត និងបង្ហាញ​អារម្មណ៏​មុនពេល​ចាប់ផ្តើម​សន្ទនាគ្នា។ ការនិយាយ​ពាក្យថា "មិន​អីទេ” វាហាក់បី​ដូចជា អ្នកកំពុង​តែទាត់​នាងចោល។
៦. "ធ្វើអ្វីធ្វើទៅឲ្យ​តែអ្នក​ចង់ធ្វើ”
ជាធម្មតា ស្នេហានីមួយៗ​មិនអាច​គេចផុត​ពីជម្លោះ​នឹង​គ្នាឡើយ។ ប្រសិនបើ​ស្ថានភាពបែប​នេះកើតឡើង ត្រូវ​ចៀសវាង​ការ​ចង់យក​ឈ្នះចាញ់​គ្នា។
៧. "ឈប់​និយាយ​ជាមួយគាត់”
ចៀសវាង​ការនិយាយ​ស្រែកៗ​ចំពោះអ្វី​ដែលគូស្នេហ៏​អ្នកគួរ ឬមិន​គួរធ្វើ។ ការ​ហាមឃាត់​មិនឲ្យ​នាងនិយាយ​ជាមួយអ្នក​ណាម្នាក់ បាន​ន័យថា អ្នក​ប្រច័ណ្ឌ, មិន​ទុកចិត្ត​លើនាង និង​ធ្វើ​ចរិកដូច​កូនក្មេង។ ការបញ្ចេញ​អត្តចរិក​បែបនេះ វាមានតែ​ធ្វើឲ្យ​បញ្ហា​កើតឡើង មុនពេល​ស្នេហា​បែកបាក់៕
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សំដី ៧ឃ្លាដែលអ្នក​មិនគួរនិយាយខ្លាំងៗដាក់គូស្នេហ៏