ទិដ្ឋភាពដ៏គួរឲ្យសង្វេគ ក្នុងទីក្រុង នៃប្រទេសស៊ីរី ក្រោយត្រូវបំផ្លិចបំផ្លាញ ដោយសង្គ្រាម (មានវីដេអូ)

ស៊ីរី៖ កាលពីពេលថ្មីៗនេះ អ្នកកាសែត BBC អ្នកស្រី Lyse Doucet បានចុះទៅផ្តិតយក ទិដ្ឋភាពដ៏គួរឲ្យសង្វេគ នៅក្នុងទីក្រុង Homs នៃប្រទេសស៊ីរី ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសង្គ្រាម យ៉ាងធ្ងន់ធ្ងរ។

ទិដ្ឋភាពដ៏គួរឲ្យសង្វេគ ក្នុងទីក្រុង នៃប្រទេសស៊ីរី ក្រោយត្រូវបំផ្លិចបំផ្លាញ ដោយសង្គ្រាម (មានវីដេអូ)

បើតាមខ្សែវីដេអូ ដែលថតបាននោះ បានបង្ហាញឲ្យឃើញ នូវអាគារបាក់បែក និងមានស្នាមប្រហោង ជាច្រើន ដោយសារតែ គ្រាប់កាំភ្លើង ខណៈផ្សែងខ្មៅងងឹត កំពុងតែភាយឡើង ទៅលើផ្ទៃអាកាស ក្រោយមានហេតុការណ៍ ផ្ទុះគ្រាប់បែក កើតឡើង។ ទោះបីជាយ៉ាងណាក៏ដោយ សំលេងរថយន្ត របស់ជនជាតិស៊ីរី នៅតែបន្លឺឡើង នៅតាមដងផ្លូវ ដែលទទួលរង ការបំផ្លិចបំផ្លាញ ស្ទើរខ្ទេចខ្ទី ទាំងស្រុងនោះ។

គួររំលឹងផងដែរថា កាលពីខែមករា កន្លងទៅនេះ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សចំនួនប្រមាណ ២២,០០០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារសង្គ្រាមស៊ីវិល នៅក្នុងប្រទេសស៊ីរី។

ការប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងក្រុមជាច្រើន ក្នុងនោះរួមមានទាំង ទាហានដែលស្មោះត្រង់ ទៅនឹង លោកប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ និងក្រុម ISIS ផងដែរ ដោយបានបង្ខំឲ្យមនុស្ស រាប់ពាន់នាក់ រត់គេច និងភៀសខ្លួន ចេញពីប្រទេសមួយនេះ ទៅធ្វើជាជនភៀសខ្លួន នៅប្រទេសដទៃទៀត៕

សូមទស្សនាវីដេអូ ដ៏គួរឲ្យសង្វេគ ខាងក្រោមនេះ ៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត