រថយន្ត​​​​​​ប្រើហ្គាស ផ្ទុះ​ធុង​ហ្គា​ស​​​​​​ ​រង​របួស​ឆេះ​រលាក​​មួយ​គ្រួសារ ឯរថយន្តឆេះហ្មត់​​ ​

ខេត្ត​ឧត្តរមានជ័យ ៖​ រថយន្ត​​​​​​ប្រើហ្គាស ផ្ទុះ​ធុង​ហ្គា​ស​​​​ឆេះ​​​រលាក​​មនុស្ស​​​​មួយ​ គ្រួសារ​មានគ្នា៦នាក់​ ដែល​​ជិះ​​ក្នុង​រថយន្ត​​បណ្តាល​ឲ្យរង​របួសធ្ងន់​ ស្រាល​​ទាំង៦​នាក់ ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ រសៀល​ថ្ងៃ​ទី​៤ ​ធ្នូ​ ២០១៥​ ​ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ​។

ស្ត្រីរង​គ្រោះ​ម្នាក់​​​ឈ្មោះ​ ម៉ក សំ​អូន ​អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​ចិ​ញ្ចៀន ​ឃុំ​អន្លង់​វែង ​ស្រុក​អន្លង់​វែង ​​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ ក្រុម​គ្រួសារ​របស់​គាត់ ​​​​នាំ​គ្នា​ជិះ​រថយន្ត​​ម៉ាក​កាម​រី​ឆ្លាម ​ពណ៌​ត្រី​ឆ្លូញ ​ពាក់​ស្លាក​លេខ​ឧត្តរមានជ័យ​២D-៦៦១៧ ​មួយ​គ្រឿង​ ​​​​ទៅ​លេង​បងប្អូន ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ​​​​ពេល​វិល​​មក ​ក៏​ចូល​ទៅ​ទិញ​កៅអី​ឈើ​​​ចំនួន​៦​គ្រឿង ​ដាក់​នៅ​​​គូទ​រថយន្ត​ ​​​​​​រួច​ធ្វើ​ដំណើរ​​ត្រឡប់​មក​ផ្ទះ​វិញ ​ស្រាប់តែ​កៅអី​​ឈើ​​​នោះ​ បុក​ត្រូវ​​ធុង​ហ្គា​ស​បណ្តាល​​ឲ្យ​ផ្ទុះ​ធុង​ ហ្គា​ស​​ឆេះ​តែ​ម្តង​ ចំណែក​ពួក​គាត់​ ដែល​ជិះ​ក្នុង​រថយន្ត​​​ក៏​បាន​រត់​ចេញ ​បណ្តាល​ឱ្យ​ឆេះ​​​​​ រលាក​ពាសពេញ​ដៃជើង​ និង​​ដងខ្លួន​ទាំង​៦​នាក់​​ ​ចំណែក​រថយន្ត​ឆេះ​​​ហ្មត់​អស់ ។

ស្ត្រី​រង​គ្រោះ ​ដដែល​បាន​បញ្ជាក់ថា​ បន្ទាប់​ពី​កើតហេតុ​ ក្រុម​អ្នក​ភូមិ​បាន​ជួយ​ដឹក​​ ពួក​គាត់​​យក​ទៅ​​សង្គ្រោះ​នៅ​​​មន្ទីរពេទ្យ​ បង្អែក​ស្រុក​អន្លង់​​វែង ដោយសារ​​ការ​​រលាក​ធ្ងន់ធ្ងរ​ពេក ​ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត ​​ទៅ​​សង្គ្រោះ​​នៅ​​មន្ទីរពេទ្យ​បង្អែក​ ខេត្តសៀមរាប​ចំនួន​២​នាក់​ ​​មាន ​ម្នាក់ ​ឈ្មោះ​ ប៉ក់ សំ​អូន​ ភេទ​ស្រី ​អាយុ​៣២​ឆ្នាំ​ ​និង​ម្នាក់​ទៀត​​​​ឈ្មោះ​ ប៉ក់ ធី​ដា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ​​។ ​ចំណែក​ក្មេង​ទាំង​៤នាក់ មាន​ ១-​​ឈ្មោះ​ មាន ស្រី​ហ៊ួ​ ភេទ​ស្រី ​អាយុ​៧​ខែ​ ២-ឈ្មោះ​ ង៉ូ​វ ​ជា​សៀង​ ភេទ​ប្រុស ​អាយុ​១០​ឆ្នាំ​ ​៣-​ឈ្មោះ​ ង៉ូ​វ សាវ៉ា​ន ​ភេទ​ស្រី​ អាយុ​៧​ឆ្នាំ​ ​​និង​៤-​ឈ្មោះ​ ស៊ួ​ ចាន់​រ៉ា​ដែ​ត​ ភេទ​ស្រី​ ​​ក្មេង​ទាំង​៤​នាក់​ នេះ​កំពុង​​​សង្គ្រោះ​​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​ បុប្ផា​ ៕​​

រថយន្ត​​​​​​ប្រើហ្គាស ផ្ទុះ​ធុង​ហ្គា​ស​​​​​​ ​រង​របួស​ឆេះ​រលាក​​មួយ​គ្រួសារ ឯរថយន្តឆេះហ្មត់​​ ​
រថយន្ត​​​​​​ប្រើហ្គាស ផ្ទុះ​ធុង​ហ្គា​ស​​​​​​ ​រង​របួស​ឆេះ​រលាក​​មួយ​គ្រួសារ ឯរថយន្តឆេះហ្មត់​​ ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត