បង្រ្កាបទីតាំង ល្បែងបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់ រឹបអូសបានដាវស៊ាំម៉ូរៃ៦ និងគ្រឿងញៀន មួយចំនួន

ភ្នំពេញ៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន រួមនិងតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥ បានសហការគ្នាធ្វើការ ចុះបង្រ្កាបទីតាំងផ្ទះជួល មួយកន្លែងដែលមានបង្កប់ លេងល្បែងបាញ់ត្រី ជាមួយនឹងយុទ្ធនាការនេះ យុវជន៥នាក់ត្រូវបានឃាត់ខ្លួន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន រួមនឹងដកហូត បានដាវស៊ាំម៉ូរៃចំនួន៦ដើម។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំ ដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញលោក សៀង សុខ និងលោក វរសេនីយ៍ឯក ពៅ សំអេង នាយករងមន្ទីរប្រឆាំងគ្រឿង ញៀនធ្វើនៅទីតាំង ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួនយុវជន៥នាក់ ដកហូតបានគ្រឿងញៀន មួយចំនួន ជញ្ជីងថ្លឹងសារធាតុញៀនមួយ ដាវស៊ាំម៉ូរៃចំនួន៦ដើម និងទូរលេងល្បែងបាញ់ត្រីចំនួនមួយ។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខាងតំណាងអយ្យការ បានសម្រេចបិទទ្វារ បន្ទប់ផ្ទះជួលចំនួន២៦បន្ទប់ នៅក្នុង ទីតាំងនៃការបង្រ្កាបនេះ ដោយសារមានការពាក់ព័ន្ធ ទៅនឹងការប្រើប្រាស់គ្រឿងញៀន ការលួចលាក់បើកល្បែង ខុសច្បាប់ហើយចំពោះករណីនេះ នឹងត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសម្រេច។

ការបង្រ្កាបទីតាំងលួចលាក់ លេងល្បែងបាញ់ត្រី នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លានេះ ជាសញ្ញាដ៏ល្អមួយនៅក្នុង ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលទីតាំងនេះ កន្លងមកតែងតែលេចលឺ និងមានការសំណូមពរ ពីប្រជាពលរដ្ឋថាមានកន្លែង លួចលាក់លេងល្បែងជាច្រើន ដែលជាប្រភពនៃអំពើចោរកម្ម លួច ឆក់ ប្លន់ជាដើម ហើយប្រជាពលរដ្ឋក៏ អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច បន្តស្វែងរកទីតាំងលួចលាក់លេងល្បែងបាញ់ត្រី និងល្បែងដទៃផ្សេងទៀត ឲ្យអស់ពីមូលដ្ឋាន ដើម្បីសុវត្ថិភាព និងសន្តិសុខក្នុងការរស់នៅរបស់ពួកគាត់៕

បង្រ្កាបទីតាំង ល្បែងបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់ រឹបអូសបានដាវស៊ាំម៉ូរៃ៦ និងគ្រឿងញៀន មួយចំនួន
បង្រ្កាបទីតាំង ល្បែងបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់ រឹបអូសបានដាវស៊ាំម៉ូរៃ៦ និងគ្រឿងញៀន មួយចំនួន
បង្រ្កាបទីតាំង ល្បែងបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់ រឹបអូសបានដាវស៊ាំម៉ូរៃ៦ និងគ្រឿងញៀន មួយចំនួន
បង្រ្កាបទីតាំង ល្បែងបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់ រឹបអូសបានដាវស៊ាំម៉ូរៃ៦ និងគ្រឿងញៀន មួយចំនួន
បង្រ្កាបទីតាំង ល្បែងបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់ រឹបអូសបានដាវស៊ាំម៉ូរៃ៦ និងគ្រឿងញៀន មួយចំនួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត