លោកអ្នកអាចទទួលបានលំនៅដ្ឋាន ដ៏ប្រណីតនិង ទទួលបានរង្វាន់ សន្ធឹកសន្ធាប់ពីខេមហូម

រាល់អតិថិជនដែលបានកក់ខុនដូ D'seaview ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ លោកអ្នកនឹង ទទួលបានវត្ថុអនុស្សាវរីយ៍ យ៉ាងច្រើនពី Camhomes ។ កម្មវិធីនេះមានតែនៅផ្សារទំនើបអុីអន ប៉ុណ្ណេាះ។

លោកអ្នកនឹងទទួលបានទូទឹកកកមួយគ្រឿងសម្រាប់ការកក់ខុនដូ ដែលមានបន្ទប់គេងមួយ ហើយ ទទួលបានទូរទស្សន៍ LCD ទំហំ ៣២ អីុញ ប្រសិនបើលោកអ្នកកក់ខុនដូ ដែលមានបន្ទប់គេងពីរ និងទទួលបានទូរទស្សន៍ LCD ទំហំ៤០ អុីញមួយគ្រឿងភ្លាមៗសម្រាប់ ការកក់ខុនដូដែល មានបន្ទប់គេងបី។

លោកអ្នកអាចទទួលបានលំនៅដ្ឋាន ដ៏ប្រណីតនិង ទទួលបានរង្វាន់ សន្ធឹកសន្ធាប់ពីខេមហូម

ក្រុមការងាររបស់ Camhomes បានប្រុងប្រៀបរួចជាស្រេចដើម្បីប្រឹក្សាយោបល់ ជាមួយលោកអ្នក និងជួយ លោកអ្នកឲ្យ ទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ពី D'seaview ។

Camhomes គឺជាផ្នែកមួយនៃក្រុមហ៊ុនអភិវឌ្ឍន៍របស់សិង្ហបុរីដែលមានឈ្មេាះថា HLH Group Ltd ហើយបច្ចុប្បន្ន កំពុងធ្វើការ អភិវឌ្ឍផ្នែកលំនៅដ្ឋាន ដែលមានគុណភាពល្អ និងតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា។

D’seaview មានទីតាំងនៅក្នុងក្រុងព្រះសីហនុ ដែលមានចម្ងាយត្រឹមតែមួយគីឡូម៉ែត្រ ពីឆ្នេរសុខា។ អគារនេះមាន ២៨ជាន់ ដែលអាចឲ្យលោកអ្នក គយគន់ទេសភាពដ៏ត្រកាល នៃក្រុងព្រះសីហនុទាំងមូល។

នៅក្នុងខុនដូទាំងមូលបំពាក់ដោយបរិក្ខារជាច្រើនដូចជាអាងហែលទឹក កន្លែងហាត់ប្រាណ និងសូណា សាល សម្រាប់ ពិធីជប់លៀង ទីធ្លាកម្សាន្តសម្រាប់កុមារ ដែលត្រូវបានរៀបចំឡើង សម្រាប់ការរស់ជាលក្ខណៈគ្រួសារបែប ទំនើប។ គ្រប់បន្ទប់ទាំងអស់ សុទ្ធតែអាចឲ្យលោកអ្នក អាចគយគន់ទិដ្ឋភាពទីក្រុង ឬក៏ទេសភាពនៃមហាសមុទ្រដ៏ ល្វឹងល្វើយ។

សម្រាប់គូស្រករថ្មី បុគ្គលិកក្រុមហ៊ុន និង អតិថិជនទាំងឡាយ ឥលូវនេះលោកអ្នកអាចកក់ ទុកនូវលំ នៅដ្ឋានដ៏ ស្រស់ត្រកាល មួយនៅ D’seaview ដោយមានតម្លៃត្រឹមតែ ៦៧៥ ដុល្លាប៉ុណ្ណេាះ ក្នុងមួយម៉ែត្រការ៉េ។
សូមអញ្ជើញមកជួប ជាមួយអ្នកជំនាញរបស់យើង នៅផ្សារទំនើបអុីអនម៉ល ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៩ល្ងាច ដើម្បីទទួលបាន ព័ត៌មានលម្អិតបន្ថែម។ លោកអ្នកអាចទទួលបានលំនៅដ្ឋាន ដ៏ប្រណីតនិង ទទួលបានរង្វាន់ សន្ធឹកសន្ធាប់ពីខេមហូម
លោកអ្នកអាចទទួលបានលំនៅដ្ឋាន ដ៏ប្រណីតនិង ទទួលបានរង្វាន់ សន្ធឹកសន្ធាប់ពីខេមហូម

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត