Camhomes តាំងបង្ហាញអគារ ពាណិជ្ជកម្មដ៏ប្រណីត លំដាប់ពិភពលោក នៅវិមានកាណាឌីយ៉ា

ភ្នំពេញ៖ ខេមហូមនឹងដាក់តាំងបង្ហាញអគារពាណិជ្ជកម្មរបស់ខ្លួន នៅថ្ងៃទី 12 ដល់ 13 ខែធ្នូ នេះ នៅវិមានកាណាឌីយ៉ា ដើម្បីតាំងលក់ខុនដូ D’seaview ដែលរំពឹងថា នឹងចាប់ផ្តើមសាងសង់ នាដើមខែ មករា ឆ្នាំ 2016 ខាងមុខនេះ។ អគារពាណិជ្ជកម្មនេះ គឺជាផ្នែកមួយនៃខុនដូ D’seaview ។ 

លោក​ គួច លេងឃាង អ្នកជំនាញខាងយុទ្ធសាស្ត្រទីផ្សារ និងទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន PH One Development (Cambodia) Limited បានមានប្រសាសន៍ថា «យើងរៀបចំ ព្រឹត្តិការណ៍នេះឡើង ដើម្បីទាក់ទាញអតិថិជនសំខាន់ៗ ឲ្យពួកគេស្វែងយល់ពី អត្ថប្រយោជន៍ផ្សេងៗ ជាមួយនឹងអគារពាណិជ្ជកម្មនៃ D’seaview នៅក្រុងព្រះសីហនុ ដែលជាទីក្រុងមួយក្នុងចំណោម ទីក្រុងពណិជ្ជកម្ម និងតំបន់ទេសចរណ៍ សកម្មៗ នៅក្នុងប្រទេសកម្ពុជា»។

ក្រុងព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសេក្រុងព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រៅប្រទេស ដំបូងបង្អស់ មួយរវាង ចិន និងកម្ពុជា ហើយដែលមានចម្ងាយត្រឹមតែ 210 គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។

Camhomes តាំងបង្ហាញអគារ ពាណិជ្ជកម្មដ៏ប្រណីត លំដាប់ពិភពលោក នៅវិមានកាណាឌីយ៉ា

លោកបានបន្ថែមថា «បច្ចប្បន្ន គម្រោងនេះ បានទទួលការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ និងក្នុងស្រុកយ៉ាង ខ្លាំង។ ទោះជាយ៉ាងណា យើងចង់ផ្តល់ឱកាសស្មើគ្នា សម្រាប់អតិថិជន ដូច្នេះហើយ បានជាយើងរៀបចំ ព្រឹត្តិការណ៍នេះឡើងសម្រាប់ ការផ្សព្វផ្សាយព័ត៌មាន»។

អគារទាំងមូលចែកជា ៤ ផ្នែក ដាច់ដោយឡែកពីគ្នា ដែលសមស្របសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ការិយាល័យ អាហារដ្ឋាន ស្កាយ៍បា មជ្ឈមណ្ឌលសុខភាព មជ្ឈមណ្ឌលកីឡា ហាងកែសម្ផស្ស ហាងទំនិញតូចៗ ទីធ្លាកុមារលេងកម្សាន្តជាដើម។

នៅជាប់នឹងអគារពាណិជ្ជកម្មនេះ មានខុនដូ D’seaView ដែលមានកន្លែងស្នាក់នៅចំនួន ៧៣៥ នៅលើផ្ទៃដី ៩៨១៨ ម៉ែត្រការ៉េ ហើយមានចម្ងាយ ប្រមាណ1គីឡូម៉ែត្រ ពីឆ្នេរសុខា។ តំបន់នៅព័ទ្ធជុំវិញអគារ ទាំងមូល នឹងត្រូវបានកែលម្អឲ្យដើម្បីបរិស្ថាន ស្រស់ត្រកាល ជាមួយនឹងព្រៃឈើពណ៌ បៃតងស្រងាត់ព្រម ទាំងផ្លូវថ្នល់ងាយ ស្រួលធ្វើដំណើរ ។

ប្លង់អគារពាណិជ្ជកម្ម ត្រូវបានរៀបចំឲ្យមានទីធ្លាធំទូលាយទាំងផ្នែកខាងក្នុង និងខាងក្រៅ។ សសរបេតុង រឹងមាំ ដែលធ្វើឲ្យ អគារទាំងមូលមិន ត្រូវការជញ្ជាំងទ្រច្រើន ដែលផ្តល់ភាពងាយស្រួលក្នុងការ តុបតែងខាងក្នុងអគារផងដែរ។

ការសម្ពោធអគារពាណិជ្ជកម្មនឹងចាប់ផ្តើមឡើងពីម៉ោង 10 ព្រឹក រហូតដល់ម៉ោង 4 រសៀល ជាមួយនឹងបទបង្ហាញ អំពីអគារ ពាណិជ្ជកម្ម វគ្គសំណួរចម្លើយ និងការកក់ទុកដោយមានកំណត់។

អ្នកគ្រប់គ្នាសុទ្ធតែត្រូវបានអញ្ជើញចូលរួមនៅក្នុងការសម្ពោធយ៉ាងអធឹកអធមនិងរីករាយនេះ ដោយឥតគិតថ្លៃ ជាមួយនឹងការផ្តល់ ជូននូវអាហារសម្រន់​ផងដែរ។

Camhomes តាំងបង្ហាញអគារ ពាណិជ្ជកម្មដ៏ប្រណីត លំដាប់ពិភពលោក នៅវិមានកាណាឌីយ៉ា
Camhomes តាំងបង្ហាញអគារ ពាណិជ្ជកម្មដ៏ប្រណីត លំដាប់ពិភពលោក នៅវិមានកាណាឌីយ៉ា
Camhomes តាំងបង្ហាញអគារ ពាណិជ្ជកម្មដ៏ប្រណីត លំដាប់ពិភពលោក នៅវិមានកាណាឌីយ៉ា
Camhomes តាំងបង្ហាញអគារ ពាណិជ្ជកម្មដ៏ប្រណីត លំដាប់ពិភពលោក នៅវិមានកាណាឌីយ៉ា

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត