ជនជាតិចិន​ស្រវឹង​បើក​ Land Cuiser ប្រលះ​ជាមួយ​រថយន្ត ​CRV បណ្ដាលឲ្យ​ខូចខាត​ ទាំងសងខាងតែ​គ្មាន​អ្នក​របួស

ភ្នំពេញ៖ បុរសជនជាតិជាតិចិនម្នាក់ស្រវឹងជោគ បានបើករថយន្ត Land Cuiser ស៊េរីទំនើបពណ៌ខ្មៅ មួយគ្រឿងពាក់ស្លកលេខ ភ្នំពេញ 2AN-0009 ក្នុងទិសដៅពីលិច ទៅកើត លើផ្លូវ ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកកងទី១ បានរេចង្កូតទៅខាងឆ្វេងដៃ បុកជាមួយនឹងរថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-8131 មួយទៀតដែល បើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យរថយន្ត រងការខូចខាត ទាំងសងខាង រីឯអ្នកបើកបរទាំងពីរពុំមានរងរបួសនោះទេ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៨ និង៥០នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥។

សូមបញ្ជាក់ថា ក្រោយពីបុកហើយ បុរសជនជាតិដែលបើករថយន្តបង្ក បានទុករថយន្តចោល នៅកន្លែងកើតហេតុ រួចឡើង ជិះកង់បីគេច ខ្លួនបាត់។ដោយសារខាងភាគី បង្កមិននៅ ហើយគ្នានអ្នកតំណាង មកទៀតនោះ រថយន្តទាំងពីរត្រូវបានខាង សមត្ថកិច្ចចរាចរណ៌ ចុះមកវាស់វែង និងស្ទួចយកទៅរក្សា ទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បីស្រាវជ្រាវរក អ្នកបើករថយន្តបង្ក មកទទួលខុស​ត្រូវក្នុងរឿងហេតុនេះ៕

ជនជាតិចិន​ស្រវឹង​បើក​ Land Cuiser ប្រលះ​ជាមួយ​រថយន្ត ​CRV បណ្ដាលឲ្យ​ខូចខាត​ ទាំងសងខាងតែ​គ្មាន​អ្នក​របួស

ជនជាតិចិន​ស្រវឹង​បើក​ Land Cuiser ប្រលះ​ជាមួយ​រថយន្ត ​CRV បណ្ដាលឲ្យ​ខូចខាត​ ទាំងសងខាងតែ​គ្មាន​អ្នក​របួស
ជនជាតិចិន​ស្រវឹង​បើក​ Land Cuiser ប្រលះ​ជាមួយ​រថយន្ត ​CRV បណ្ដាលឲ្យ​ខូចខាត​ ទាំងសងខាងតែ​គ្មាន​អ្នក​របួស
ជនជាតិចិន​ស្រវឹង​បើក​ Land Cuiser ប្រលះ​ជាមួយ​រថយន្ត ​CRV បណ្ដាលឲ្យ​ខូចខាត​ ទាំងសងខាងតែ​គ្មាន​អ្នក​របួស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត