អ្នកដំណើរពិការម្នាក់ស្រក់ទឹកភ្នែក ដោយសារទង្វើរបស់ នារីបម្រើការលើយន្តហោះម្នាក់់

ចិន៖ ទង្វើដ៏ល្អ និងការយកចិត្តទុកដាក់របស់ នារីបម្រើការលើយន្តហោះម្នាក់ ធ្វើឲ្យមានការចាប់ អារម្មណ៍ លើបណ្តាញ សង្គមពេលថ្មីៗនេះ ដោយសារនាង បានធ្វើឲ្យអ្នកដំណើរដែលមានជំងឺរហូតធ្លាក់ខ្លួនពិការម្នាក់ បានរំជួលចិត្តពេក រហូតដល់ ស្រក់ទឹកភ្នែក ។

អ្នកដំណើរពិការម្នាក់ស្រក់ទឹកភ្នែក ដោយសារទង្វើរបស់ នារីបម្រើការលើយន្តហោះម្នាក់់

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកគ្រូពេទ្យចូលនិវត្តន៍វ័យ ៧១ឆ្នាំម្នាក់ ឈ្មោះ Niu បានធ្វើដំណើរ ជាមួយ ប្រពន្ធរបស់ គាត់ដោយជិះយន្តហោះមួយ ពីខេត្ត ហឺណាន ទៅកាន់ខេត្ត ហៃគូ ប្រទេសចិន ។  ប៉ុន្តែ លោកគ្រូពេទ្យវ័យចំណាស់នេះ បានធ្លាក់ខ្លួនពិការ ដោយសារ កើតជំងឺដាច់សរសៃ ហើយ គាត់ត្រូវអង្គុយលើ កៅអីរុញជាប់ជានិច្ច ដូច្នេះពេលជិះយន្តហោះ គាត់ត្រូវ អង្គុយនៅ កន្លែងផ្សេង ពីកន្លែងដែល ប្រពន្ធគាត់ របស់គាត់អង្គុយ  ជាហេតុប្រពន្ធគាត់មិនអាចជួយ អ្វីគាត់បាននោះឡើ់យ។

ប៉ុន្តែក្នុងនោះ នារីបម្រើការលើយន្តហោះម្នាក់ឈ្មោះ Fan Xuesong បានស្ម័គ្រចិត្ត សុំបញ្ចុកអាហារឲ្យ លោក  Niu នៅពេលឃើញ គាត់ពិបាកពិសារអាហារ ដោយខ្លួនគាត់ ហើយអ្វីដែលរំជួលចិត្តនោះ លោក Niu  បានស្រក់ ទឹកភ្នែក ពេលឃើញ នាង Fan Xuesong  បញ្ចុកអាហារ ឲ្យគាត់បែបនេះ ។

យ៉ាងណាមិញ រូបភាពសកម្មភាពរបស់ នារីអាកាសចររូបនេះ ត្រូវគេបង្ហោះក្នុង​បណ្តាញសង្គម ហើយ មហាជន ជាច្រើនបាន សរសើរនូវសណ្តានចិត្តល្អរបស់ នារីអាកាសចិត្តរូបនេះ ស្ទើរគ្រប់គ្នាលើបណ្តាញសង្គម ៕
អ្នកដំណើរពិការម្នាក់ស្រក់ទឹកភ្នែក ដោយសារទង្វើរបស់ នារីបម្រើការលើយន្តហោះម្នាក់់
អ្នកដំណើរពិការម្នាក់ស្រក់ទឹកភ្នែក ដោយសារទង្វើរបស់ នារីបម្រើការលើយន្តហោះម្នាក់់
សកម្មភាព របស់នារីបម្រើការលើយន្តហោះ បញ្ចុកអាហារលោកតាពិការ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត