Update៖ ក្មេងប្រុស​ចោរប្លន់​ម៉ូតូ វាយ​ទម្លាក់​ថ្លុកក្របី ​នៅ​កោះកុង​ បានស្លាប់​នៅ​មន្ទីរពេទ្យ​ត្រាត​ ប្រទេសថៃ

កោះកុង៖ តាមសេចក្តីរាយការណ៍ ចុងក្រោម បានឲ្យដឹងថា ក្មេងប្រុសម្នាក់ដែលត្រូវបាន ជនមិនស្គាល់មុខ វាយទម្លាក់ចោល ក្នុងភក់ ហើយត្រូវបានអ្នកឃ្វាលក្របី ប្រទះឃើញនៅម៉ោង ២៖៣០ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ បានស្លាប់ហើយ ដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេល ទើបក្រុមគ្រូពេទ្យមិនអាច មានលទ្ធភាពក្នុងការជួយសង្គ្រោះ។

អធិការក្រុងខេមរភូមិន្ទ លោក រៀល ដារ៉ា បានឲ្យដឹងជុំវិញបញ្ហានេះថា ក្មេងប្រុសដែលត្រូវបាន ចោលប្លន់ម៉ូតូ រួចវាយយកទៅ ទម្លាក់ក្នុងថ្លុកក្របី កាលពីថ្ងៃទី១១ ខែធ្នូ ម្សិលមិញនេះ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យត្រាតប្រទេសថៃ នៅម៉ោង១០៖១០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក រៀល ដារ៉ា បានបញ្ជាក់បន្ថែមទៀតថា ចំពោះសាកសពក្មេងប្រុសត្រូវបាន បញ្ជូនមកលំ នៅដ្ឋានវិញដើម្បីឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី ហើយចំពោះករណីនេះ កម្លាំងសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ ដើម្បីយកជនសង្ស័យ មកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។

សវតារឿង៖ ក្មេងប្រុស វ័យប្រមាណ១៤ឆ្នាំម្នាក់ ត្រូវបានអ្នកឃ្វាល ក្របីប្រទះដេកកប់ភក់ រួចរាយការណ៍ ជូនកម្លាំង សមត្ថកិច្ច យកមកជួយសង្គ្រោះ នៅមន្ទីរពេទ្យ នៅម៉ោងប្រមាណ ២៖៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នេះ ស្ថិតនៅភូមិព្រែកស្វាយ ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា តាមការសន្និដ្ឋាន ជំហានដំបូង របស់សមត្ថកិច្ចជំនាញ ថាករណីក្មេងប្រុស ជាអំពើប្លន់ ក៏ព្រោះតែក្មេងប្រុសនេះ បានជិះម៉ូតូស្កុបពី មួយគ្រឿងចេញ ពីផ្ទះតំាងពីម៉ោង៩ព្រឹក រហូតដល់ម៉ោង ២៖៣០ រសៀលត្រូវបានអ្នកឃ្វាល ក្របីប្រទះឃើញ ដេកកប់ក្នុងភក់ ប៉ុន្តែមិនឃើញម៉ូតូ ដែលជិះចេញពីផ្ទះ កាល ពីព្រឹកទេ។

បើតាមពូរបស់ក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា ក្មេងប្រុសនេះ ឈ្មោះ យន់ បូរ៉ាត់ អាយុ១៤ឆ្នាំ ហើយក្មួយប្រុស របស់ខ្លួន បានជិះម៉ូតូចេញពីផ្ទះ តំាងពីព្រលឹម បាត់ដំណឹង ឈឹង រហូតរសៀលនេះទើបដឹងដំណឹងថា ត្រូវបានជន មិនស្គាល់មុខ វាយដេកកប់ភក់។ ពូរបស់ក្មេងប្រុសរងគ្រោះ បានឲ្យដឹងទៀតថា យន់ ប៉ូរ៉ាត់ ក្មេងប្រុសរងគ្រោះម្នាក់នេះ ត្រូវបានបញ្ជូនទៅដល់ មន្ទីរពេទ្យ ហើយកំពុងទទួលបាន ការជួយសង្គ្រោះពីក្រុមគ្រួពេទ្យ៕

Update៖ ក្មេងប្រុស​ចោរប្លន់​ម៉ូតូ វាយ​ទម្លាក់​ថ្លុកក្របី ​នៅ​កោះកុង​ បានស្លាប់​នៅ​មន្ទីរពេទ្យ​ត្រាត​ ប្រទេសថៃ
Update៖ ក្មេងប្រុស​ចោរប្លន់​ម៉ូតូ វាយ​ទម្លាក់​ថ្លុកក្របី ​នៅ​កោះកុង​ បានស្លាប់​នៅ​មន្ទីរពេទ្យ​ត្រាត​ ប្រទេសថៃ

Update៖ ក្មេងប្រុស​ចោរប្លន់​ម៉ូតូ វាយ​ទម្លាក់​ថ្លុកក្របី ​នៅ​កោះកុង​ បានស្លាប់​នៅ​មន្ទីរពេទ្យ​ត្រាត​ ប្រទេសថៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត