ផ្ទុះបំពុងចំហុយ កន្លែងអ៊ុត ខោអាវក្នុងរោងចក្រ មួយកន្លែងនៅទឹកថ្លា ផ្អើលកម្មករ និងប្រជាពលរដ្ឋ

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោងប្រមាណ១១៖៤០នាទី ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ករណីផ្ទុះបំពុងចំហុយ កន្លែងអ៊ុតខោអាវ ក្នុងរោងចក្រមួយកន្លែង បានបន្លឺសំឡេង ដូចផ្ទុះគ្រាប់បណ្តាល ឲ្យផ្អើលអស់កម្មករ និងប្រជាពលរដ្ឋ ដែលបម្រើរការងារ និងរស់នៅក្បែរនោះ ប៉ុន្តែសំណាងល្អ ពុំបានបង្ករបួស ដល់មនុស្សនោះទេ។

បើតាមមេប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា នៅម៉ោងប្រមាណ១១៖៤០នាទីព្រឹកថ្ងៃទី១២ នេះ ករណីផ្ទុះ បំពុងចំហុយមួយកន្លែង ចេញពីរោងចក្រ អាល់ហ្វា ស្ថិតនៅផ្លូវលំ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបង្កការភ្ញាក់ផ្អើល ដល់កម្មករ និងប្រជាពលរដ្ឋ ក៏ព្រោះតែសំឡេងផ្ទុះនេះ ឮដូចជាសំឡេងផ្ទុះ គ្រាប់អីញ្ចឹង។

លោកមេប៉ុស្តិ៍ទឹកថ្លា បានបញ្ជាក់ទៀតថា ក្នុងករណីនេះពុំបានបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែ បង្កភាពភ្ញាក់ផ្អើល ប៉ុណ្ណោះ ហើយកន្លែងដែលផ្ទុះនេះ គឺស្ថិតនៅក្នុងរោងចក្រ ចេញពីកន្លែងសុំ កន្លែងកម្តៅ និងកន្លែងអ៊ុតខោអាវ របស់រោងចក្រអាល់ហ្វា។

សូមបញ្ជាក់ផងដែរថា ចំពោះហេតុការណ៍ ក្រុមអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាត្តឲ្យចូល ទៅក្នុងដើម្បីទទួលព័ត៌មាននោះទេ ពោលគឺខាងរោងចក្រជា អ្នកហាមមិនឲ្យចូល៕

 

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត