ក្រុមចោរប្លន់ អ្នកភូមិព្រែកល្វា យកផ្លាកទីន ៥តម្លឹង ប្រាក់ ១ម៉ឺន ដុល្លារ និង ៥០លាន រៀល

កណ្តាល៖បុរសម្នាក់ត្រូវបានក្រុមចោរភ្ជង់វាយប្លន់ បាញ់គំរាមចំនួន៥គ្រាប់ យកផ្លាកទីនចំនួន ៥តម្លឹង និងប្រាក់ដុល្លារចំនួនប្រមាណ ១ម៉ឺន ដុល្លារ និងប្រាក់រៀលចំនួនប្រហែល ៥០លានរៀល នៅម៉ោង ៨៖០០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះក្នុងសកម្មភាពប្លន់នេះ ឈ្មោះ ឡាយ ប៊ុនណារី ភេទប្រុស អាយុ៥៤ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិព្រែកល្វា ឃុំព្រែកតា កូវា ស្រុកខ្សាច់កណ្តាល ជនរងគ្រោះត្រូវបានក្រុមចោរប្លន់យក ផ្លាកទីនចំនួន ៥តម្លឹង ប្រាក់ដូល្លា១០០០០ដុល្លារ ប្រាក់រៀល ប្រហែល ៥០លានរៀល និងទូរស័ព្ទ ដៃ៣ គ្រឿង។

មន្រ្តីនគរបាលបានឲ្យដឹងថាទៀតថា ក្នុងសកម្មភាពប្លន់នេះ ជនសង្ស័យមានគ្នាចំនួន ៤នាក់ ស្លៀកពាក់ស៊ីវិល មានពាក់ម៉ាស់ ប្រដាប់ដោយ អាវុធ AK ៣ដើម អាវុធខ្លី១ ដើម។ នៅក្នុងពេលកើតហេតុ ជនសង្ស័យបាន ធ្វើ សកម្មភាព កាត់របងលួសក្រោយផ្ទះ ចូលតាមទ្វារក្រោយ ពេលកូនជនរងគ្រោះ រាបចំបិទទ្វារស្រាប់តែ ក្រុមជនសង្ស័យ ភ្ជង់កាំភ្លើងAK រួចចងកូនជនរងគ្រោះ ឈ្មោះ ជូ លឹមសៀង ព្រមទាំងវាយ និងស្វាយកាំភ្លើង បន្ទាប់មកចង ជនរងគ្រោះ ដែលជាឳពុក ហើយធ្វើសកម្មភាព យក លុយ គ្រឿងផ្លាកទីន និងទូរសព្ទ័ ចេញតាមទ្វារក្រោយ ហើយបាញ់ ៥គ្រាប់ដើម្បីគំរាម៕

ក្រុមចោរប្លន់ អ្នកភូមិព្រែកល្វា យកផ្លាកទីន ៥តម្លឹង ប្រាក់ ១ម៉ឺន ដុល្លារ និង ៥០លាន រៀល
ក្រុមចោរប្លន់ អ្នកភូមិព្រែកល្វា យកផ្លាកទីន ៥តម្លឹង ប្រាក់ ១ម៉ឺន ដុល្លារ និង ៥០លាន រៀល
ក្រុមចោរប្លន់ អ្នកភូមិព្រែកល្វា យកផ្លាកទីន ៥តម្លឹង ប្រាក់ ១ម៉ឺន ដុល្លារ និង ៥០លាន រៀល
ក្រុមចោរប្លន់ អ្នកភូមិព្រែកល្វា យកផ្លាកទីន ៥តម្លឹង ប្រាក់ ១ម៉ឺន ដុល្លារ និង ៥០លាន រៀល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត