ប្លន់ហាងផ្ទេរប្រាក់វិីង សម្លាប់ស្រ្តីម្នាក់ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ឧត្តមសេនីយ៍ទោ សារុន ចន្ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានថ្លែងឲ្យដឹងថា មានករណីប្លន់ហាងផ្ទេរលុយ វីង នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ៧និង៣០នាទី និងបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងហេតុ។

លោកឧត្តមសេនីយ៍ បានថ្លែងថា ជនសង្ស័យមួយក្រុម បានក្លែងខ្លួនជាអតិថិជន ដើរសំដៅទៅហាងផ្ទេរប្រាក់វីង ស្ថិតនៅក្នុងភូមិ ដង្កោ ស្រុកភ្នំក្រវាញ រួចក៏បានធ្វើការប្លន់និងបាញ់សម្លាប់ស្រ្តីជាម្ចាស់ហាងតែម្តង។

បើតាម លោក ស្នងការ នៅពេលនេះ សមត្ថកិច្ចចម្រុះ ទាំងនគរបាល និង កងរាជអាវុធហត្ថ កំពុងតាមប្រមាញ់ យ៉ាងដុតដៃដុតជើង ជនសង្ស័យ យកផ្តន្ទាទោសតាមច្បាប់៕  

ប្លន់ហាងផ្ទេរប្រាក់វិីង សម្លាប់ស្រ្តីម្នាក់ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត