ព្រៃឈើ​ក្នុង​ដែនដី ​សហគមន៍​ជនជាតិភាគតិច​ច្រា​យ ​កំពុង​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ

ខេត្តរតនគិរី ៖ ព្រៃឈើ​ក្នុង​ដែនដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ច្រា​យ ស្ថិត​ក្នុងភូមិ​កេ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ត្រូវ​បាន​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម​ចូលលុក​លុយ​កាប់​បំផ្លាញ ​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​ក៏​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ ។

លោក រ​ម៉ា​ម អិ ជា​គណៈកម្មការ​សហគមន៍​ភូមិ​កេ​ត បាន​រាយការណ៍​ឲ្យ​ដឹង​ថា ចាប់តាំងពី​ខែមិថុនា​រហូត​ដល់​ខែធ្នូ ឆ្នាំ​២០១៥​នេះ ក៏​នៅ​តែ​មានការ​កាប់​បំផ្លាញ​ឈើ​នៅ​ក្នុង​សហគមន៍​នោះ​ដដែល ដូច​ជា​ប្រភេទ​ស្រឡៅ កកោះ គគី សុ​ក្រំ​... ក្នុង​ដែនដី​សហគមន៍​ភូមិ​កេ​ត តំបន់​ភ្នំ​តេ ភ្នំ​ក្រហម ភ្នំ​សូ​ខ្មាំ​អូរ​ប៉ា​តេស អូរ​ប៉ា​ឡា អូរ​តា​កង់ ស្ថិត​ក្នុងភូមិ​កេ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ដោយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​សោះឡើយ ។

លោក រ​ម៉ា​ម អិ អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ និង​ជា​ពិសេស​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​មេត្តា​ចុះ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះ​ផង ។ លោក​បន្ត​ថា បើ​មិន​ដូច្នេះ​ទេ ឈើ​ក្នុង​តំបន់​សហស​គម​ន៍​នឹង​វិនាស​ហិនហោច​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ​ ជាក់​ជា​មិន​ខាន​ឡើយ ។

មតិ​ភាគច្រើន​ក៏​បាន​ធ្វើការ​រិះគន់​ផង​ដែរ​ដល់​លោក​ប្រធាន​ថ្មី​ដែល​ កំពុង​តែ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក​តែ​បទល្មើស​ការ​ដឹក និង​ស្តុក​ឈើ​ប្រណីត ​ក្បែរ​ៗ​ក្លៀក​​ប៉ុណ្ណោះ ហើយ​ម្យ៉ាង​អាច​ប្រមូល​បាន​ឈើ​ទុក​សម្រាប់​ផលប្រយោជន៍​ពួក​ខ្លួន​ទៀត​ផង ចំណែក​ករណី​បទល្មើស​ខាងលើ​ជា​តំបន់​ឆ្ងាយ​ដាច់​ស្រយាល ត្រូវ​ចំណាយ​ក្នុង​ការ​ធ្វើ​មធ្យោបាយ​អស់​ច្រើន និង​ពេលវេលា​វែង​ឆ្ងាយ​ទៀត តែ​បាន​ប្រយោជន៍​តិចតួច ទើប​ពួក​សមត្ថកិច្ច​ចេះ​តែ​មើល​រំលង និង​ធ្វើ​មិន​ដឹង​មិន​លឺ​​បែប​នេះ ៕

ព្រៃឈើ​ក្នុង​ដែនដី ​សហគមន៍​ជនជាតិភាគតិច​ច្រា​យ ​កំពុង​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ

ព្រៃឈើ​ក្នុង​ដែនដី ​សហគមន៍​ជនជាតិភាគតិច​ច្រា​យ ​កំពុង​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ
ព្រៃឈើ​ក្នុង​ដែនដី ​សហគមន៍​ជនជាតិភាគតិច​ច្រា​យ ​កំពុង​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ
ព្រៃឈើ​ក្នុង​ដែនដី ​សហគមន៍​ជនជាតិភាគតិច​ច្រា​យ ​កំពុង​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ
ព្រៃឈើ​ក្នុង​ដែនដី ​សហគមន៍​ជនជាតិភាគតិច​ច្រា​យ ​កំពុង​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត