ក្រុម​ចោរ​ប្រដាប់​អាវុធ ​ចូល​ប្លន់​ផ្ទះ​វី​ង​បាញ់​ស្ត្រី​ម្ចាស់ផ្ទះ​ស្លាប់​ម្នាក់​ យក​លុយ និង​គ្រឿង​អលង្ការ​​ គេចខ្លួន​បាត់​​ (Update)

ខេត្តពោធិ៍សាត់ ​៖​ ​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១២ ធ្នូ​ ​២០១៥ ​​នៅ​ភូមិ​ថ្លុក​ដង្កោ​ ឃុំ​ផ្ទះ​រុង ​ស្រុក​ភ្នំក្រវាញ ​​​ដោយ​បាន​បាញ់​ស្ត្រី​ម្ចាស់ផ្ទះ​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ប្រមូល​យក​លុយ ​ និង​គ្រឿងអលង្ការ​បាន​មួយ​ចំនួន​ធំ​រួច​ហើយ​នាំ​គ្នា​គេចខ្លួន​ដោយ​ សុវត្ថិភាព​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ជួយ​អន្តរាគមន៍​ធ្វើ​ឲ្យ​ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​នាំ​គ្នា​ទៅ​ចោមរោម​មើល​យ៉ាង ​តក់ស្លុត​បំផុត​។

លោក​វរសេនីយ៍ត្រី វង សា​វ៉េ​ត អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​បាញ់​ស្លាប់​នោះ​ឈ្មោះ​ខាន់ ចន្ទី​ម ​ភេទ​ស្រី ​អាយុ​៣១​ឆ្នាំ ​រស់នៅ​ភូមិ​ថ្លុក​ដង្កោ​ ឃុំ​ផ្ទះ​រុង ​ស្រុក​ភ្នំក្រវាញ​ មានមុខរ​បរជា​អ្នក​វេរ​លុយ​តាម​សេវា​វី​ង​នៅ​ផ្សារ​ថ្លុក​ដង្កោ​​។​

តាម​ការ​ស៊ើប​អ​ង្គេ​ត​នៅ ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​នោះ​ស្ត្រី​រង​គ្រោះ​ទើបតែ​ត្រឡប់​មក​ពី​ហូប​ការ​គេ​នៅ​ក្បែរ​នោះ​ ដែរ​ដែល​មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ផ្ទះ​។​ ពេល​មក​ដល់​ផ្ទះ ​ប្ដី​បាន​ចុះ​មក​បើកទ្វារ​របង​ក្រោយ​ឲ្យ​ប្រពន្ធ​ចូល​។ ​ពេល​នោះ​ស្រាប់តែ​ក្រុម​ចោរ​ភ្ជង់​កាំភ្លើង​ចាប់ចង​ប្ដី​ជាប់​នឹង​របង ហើយ​ម្នាក់​ពាក់មួក ​និង​ម៉ាស់​ភ្ជង់​ប្រពន្ធ​ចូល​ក្នុងផ្ទះ​ឲ្យ​ដោះ​គ្រឿងអលង្កា​រ និង​ប្រមូល​លុយ​ក្នុង​ទូរ​យក​មក​ឲ្យ​។​

ពេល​ប្រមូល​បាន​ហើយ​ទំនងជា​ស្ត្រី​ម្ចាស់ផ្ទះ​ស្គាល់​មុខ​ទើប​ជន​ខ្មាន់​ កំ​ភ្លើង​នោះ​បាញ់​មួយ​គ្រាប់​ចំ​លើ​ដោះ​ខាងឆ្វេង​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ ៗ​នៅ​នឹង​កន្លែង​កើតហេតុ​រួច​ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​អស់​តែ​ម្ដង​។​​ ចំណែក​បងប្រុស​របស់​ប្ដី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ជ័យ សុខា​ អាយុ​៣៧​ឆ្នាំ ​ដែល​នៅ​ក្បែរ​នោះ​រត់​មក​ជួ​យក៍​ត្រូវ​ក្រុម​ចោរ​បាញ់​ដាច់​ចង្អុលដៃ​ឆ្វេង ​ផង​ដែរ​។

​ក្រុម​ចោរ​មាន​គ្នា​០៣​នាក់​ ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម​ អាវុធ​វែង​មួយ​ដើម​អាច​មាន​គម្រោងការ​មុន​ដោយ​ឃើញ​ស្ត្រី​ម្ចាស់ផ្ទះ​បើករ​ បរវេរ​លុយ​វី​ង​នៅ​ជនបទ​ ហើយ​នៅ​ល្ងាច​នោះ​ទំនងជា​បាន​តាមដាន​ឃើញ​ស្ត្រី​រង​គ្រោះ​ពាក់​គ្រឿងអលង្ការ ​ធំ​ៗ​ទៅ​ហូប​ការ​គេ​ទើប​ពួក​គេ​រៀបចំ​គម្រោង​ត្រៀមចាំ​មុន​បែប​នេះ​ដោយ​ បាញ់​ចំនួន​០៤​គ្រាប់​។

បន្ទាប់​ពី​ករណី​ប្លន់​ម្ចាស់ផ្ទះ​វេរ​លុយ​វី​ង​នៅ​ផ្សារ​ថ្លុក​ដង្កោ​ ស្រុក​ភ្នំក្រវាញ​នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​សា​រុន ចាន់​ធី​ ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​បាន​ចាត់វិធានការ​​ឲ្យ​កម្លាំង​នគរបាល​ក្រុង ​ពោធិ៍សាត់​ និង​ស្រុក​ទាំង​០៥​ ពង្រាយ​កម្លាំង​តាម​ស្ទាក់​ចាប់​ក្រុម​ចោរ​គ្រប់​ទីកន្លែង​។

​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ព្រឹក​នេះ​បាន​ឲ្យ​ដឹង​ថា​ ករណី​ប្លន់​ខាងលើ​នេះ​ក្រុម​ចោរ​យក​អស់​ខ្សែ​.​ក​មាស​មួយ ដំឡឹង ខ្សែដៃ​មាស​មួយ​ដំឡឹង  ចិ​ញ្ចៀន​ប្លា​ទី​ន​ដាំ​ត្បូង​មួយ​វង់ ខ្សែ​.​ក​ប្លា​ទី​ន​បន្តោង​ត្បូង​មួយ​ខ្សែ លុយ​ដុល្លា​រ ចំនួន​៥.០០០​ដុល្លា និង​លុយ​ខ្មែរ​ចំនួន​៨០​លាន​រៀល​៕

ក្រុម​ចោរ​ប្រដាប់​អាវុធ ​ចូល​ប្លន់​ផ្ទះ​វី​ង​បាញ់​ស្ត្រី​ម្ចាស់ផ្ទះ​ស្លាប់​ម្នាក់​ យក​លុយ និង​គ្រឿង​អលង្ការ​​ គេចខ្លួន​បាត់​​ (Update)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត