បុរស មានជំងឺ ស្វិតជើងម្នាក់ ចុះបេះផ្លែ ឈូក ផុងជើងលង់ ទឹកស្លាប់ក្នុងស្រះ

ភ្នំពេញ៖តាមសេចក្តីរាយការណ៍ពីខណ្ឌដង្កោ បានឱ្យដឹងថា បុរសមានជំងឺស្វិតជើងម្នាក់ បានដើរចុះទៅបេះឈូកក្នុងស្រះ តែត្រូវផុងជើងលង់ទឹកស្លាប់ នៅភូមិខ្វា ក្នុងខណ្ឌដង្កោនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ។

សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសដែលលង់ទឹកស្លាប់នេះ ឈ្មោះ ពេជ្រ ម៉ៅ អាយុ៥៧ឆ្នាំ មានប្រពន្ធឈ្មោះ ទុយ សុផល អាយុ ៤៧ឆ្នាំ រស់នៅភូមិខ្វា ក្នុងខណ្ឌដង្កោ។ សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា បុរសដែលមានជំងឺស្វិតជើងនេះតែងតែដើរបេះផ្លែឈូកក្នុងស្រះ ស្រាប់តែព្រឹកនេះ គាត់ក៏ត្រូវផុងជើងដួលក្នុងស្រះ ហើយពុំមានកម្លាំងកំហែង ងើបឡើងវិញ ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ហើយពេលនេះក្រុមគ្រួសារ និងអ្នកភូមិកំពុងនាំគ្នាស្រង់ឡើងគោកដើម្បីយកសពធ្វើបុណ្យតាមប្រពៃណី៕

បុរស មានជំងឺ ស្វិតជើងម្នាក់ ចុះបេះផ្លែ ឈូក ផុងជើងលង់ ទឹកស្លាប់ក្នុងស្រះ
បុរស មានជំងឺ ស្វិតជើងម្នាក់ ចុះបេះផ្លែ ឈូក ផុងជើងលង់ ទឹកស្លាប់ក្នុងស្រះ
បុរស មានជំងឺ ស្វិតជើងម្នាក់ ចុះបេះផ្លែ ឈូក ផុងជើងលង់ ទឹកស្លាប់ក្នុងស្រះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត