ជិះ​ម៉ូតូ​គេច​រ៉ឺ​ម៉ក​ ឆ្លងផ្លូវ​​​បុក​រាន​ទេវតា​របួសធ្ងន់​២​នាក់

រាជ​ធានី​ភ្នំពេញ ៖ យុវជន​វ័យក្មេង​៣​នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​គេច​រ៉ឺ​ម៉ក​ម៉ូតូ​ ឆ្លងផ្លូវ​រេ​ចង្កូត​ទៅ​បុក​រាន​ទេវតា​បាក់រ​លំ ​ហើយ​​ម៉ូតូ​​មិន​ទាន់​អស់​ល្បឿនទៅ​បុក​ទ្វារ​រមូល​ផ្ទះ​​គេ​​ធ្វើ​ឲ្យ​ក្រ​ ពឹត​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​សន្លប់​ស្តូកស្តឹង និង​អ្នក​រួម​ដំណើរ​ជាមួយ​បែកក្បាល​ម្នាក់​និង​របួសស្រាល​ម្នាក់ ​កាល​​ពី​​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១២ ​ធ្នូ តាម​ផ្លូវ​លេខ​​២៧១ នៅផ្ទះ​លេខ​១៩A ក្រុម​ទី​១ ភូមិ​ទី​១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

​សាក្សី​នៅ​​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​៣​នាក់​ជិះ​ម៉​តូ​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-1607 ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង ​ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​បើក​បញ្ច្រាសទិស​គ្នា​មក​ដល់​ចំណុច​ខាងលើ​បាន​បត់ ​ឆ្វេង​ឆ្លងផ្លូវ​ធ្វើ​ម៉ូតូ​ជិះ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​​​ទៅ​បុក​ រាន​ទេវតា​បាក់​ហើយ​ធ្វើ​ឲ្យ​ម៉ូតូ​ផ្លោង​ទៅបុក​ទ្វារ​រូត​ផ្ទះ​លេខ​១៩A ធ្វើ​ឲ្យ​ក្រ​ពឹត​ទ្វារ​តែ​ម្តង​ ។​

ក្រោយ​ពេល​កើតហេតុ​ មិត្ត​ភ​ក្កិ​ដែល​រង​របួសស្រាល​ បាន​ទូរស័ព្ទ​ហៅ​ឪពុក​មក​ចរចា​ ជាមួយម្ចាស់ផ្ទះ​ដើម្បី​សង​សំណង ។ ចំណែក​អ្នក​រង​របួសធ្ងន់​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិកឯកជន ៕

ជិះ​ម៉ូតូ​គេច​រ៉ឺ​ម៉ក​ ឆ្លងផ្លូវ​​​បុក​រាន​ទេវតា​របួសធ្ងន់​២​នាក់

ជិះ​ម៉ូតូ​គេច​រ៉ឺ​ម៉ក​ ឆ្លងផ្លូវ​​​បុក​រាន​ទេវតា​របួសធ្ងន់​២​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត