ហ៊ីយ៉ាន់ដាយ បុកសាំយ៉ុង បណ្តាលឲ្យ មនុស្ស១៥នាក់ រងរបួសធ្ងន់ ស្រាល

កណ្តាល ៖ មនុស្សប្រុស ស្រីទាំងចាស់ ទាំងក្មេង ចំនួន១៥ នាក់បានរងរបួសធ្ងន់-ស្រាល ដោយសារតែ រថយន្តដឹកកុងទីន័រម៉ាកហ៊ីយ៉ាន់ដាយ បានបុករថយន្តសាំយ៉ុង ដែលកំពុងចតស្ងៀមដាក់ម៉ូយ នៅភូមិ ទួលសាលាឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្ដាល។

ហេតុការណ៍នេះ បានកើតមានឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១១៖២០នាទីលើ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខភូមិទួលសាលាឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ មានរថយន្តម៉ាកសាំយ៉ុងពណ៌ស្លែ ពាក់ស្កាកលេខភ្នំពេញ 2T 1436 បើកបរដោយឈ្មោះ ស៊ឹង ធឿន ភេទប្រុស អាយុ ២៨ឆ្នាំទីលំនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹកស្រុក បទុមសាគរ ខេត្តកោះកុង បាន បើកមកពីទិសខាងលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តសាំយ៉ុង បានឈប់ដាក់ម៉ូយ ស្របពេលកំពុងតែឈប់ក៍មានរថយន្តដឹកកុងទីន័រម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A 0258 ជាកម្មសិទ្ធក្រុមហ៊ុន អ៊ុយញ៉ុង អ្នកបើកបរមិនដឹងឈ្មោះ បើកមកពីលិច ទៅកើត ក្នុងទិសដៅស្របគ្នា បានបុកពីក្រោយរថយន្តសាំងយ៉ុងដែលឈប់  ចំហៀងខាងឆ្វេង អូសមកផ្ទប់និងបង្គោលភ្លើង ធ្លាក់ក្នុង ប្រឡាយខាងត្បូងតែម្ដង បណ្ដាលឲ្យ រងរបួសអ្នកជិះក្នុងរថយន្តសាំងយ៉ុង ទាំងក្មេង ទាំងចាស់ សរុប ១៥នាក់ ប្រុស០៥នាក់ បណ្ដាលឲ្យរងរបួសធ្ងន់០២ស្រី ។

ខូចរថយន្តទាំង០២ គ្រឿង និងបាក់បង្គោលភ្លើង១ដើម ចំពោះ អ្នករងរបួសនៅក្នុងរថយន្ត សាំងយ៉ុង ទាំងអស់មានទីលំនៅភូមិអណ្ដូងទឹកឃុំអណ្ដូងទឹក ស្រុកបទុមសាគរ និងស្រុកស្រែអំបិល ខេត្ត កោះកុង។

ករណីនេះកំលាំងជំនាញ បានធ្វើការវាស់វែង យកមធ្យោយបាយ ទៅរក្សាទុកនៅ អធិការដ្ឋានស្រុកអង្គ ស្នួល។ បន្ទាប់ពីកើតហេតុអ្នកបើករថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង៕

ហ៊ីយ៉ាន់ដាយ បុកសាំយ៉ុង បណ្តាលឲ្យ មនុស្ស១៥នាក់ រងរបួសធ្ងន់ ស្រាល
ហ៊ីយ៉ាន់ដាយ បុកសាំយ៉ុង បណ្តាលឲ្យ មនុស្ស១៥នាក់ រងរបួសធ្ងន់ ស្រាល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត