ជនរងគ្រោះ ដែលស្លាប់ ដោយស្រីស្អាត ថយបុកកាលពី ដើមសប្តាហ៍ គឺជា ក្រុមចោរប្លន់

ភ្នំពេញ៖ ជនរងគ្រោះជិះម៉ូតូឌុក ហើយថយមកកិនស្លាប់នោះ គឺជាបក្ខពួកក្រុមចោរប្លន់ ដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមប្លន់ប្រដាប់អាវុធ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង កាលពីដើមសប្តាហ៍នេះ ចាប់បាន៤នាក់ និងបាញ់ស្លាប់នៅកន្លែងពីរនាក់។ នេះបើតាមសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅយប់ថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

គួររំលឹកថា កាលពីរំលងអធ្រាតឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដោយរថយន្តម៉ាកកាម៉ារីឆ្លាមព៍ណប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2R-8395 អ្នកបើកបរឈ្មោះ រ៉ូនី សេរីវឌ្ឍនា ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត មានទីលំនៅផ្ទះលេខ៤២P ផ្លូវលេខ១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងល្បឿនលឿន ពីទិសខាងជើងទៅខាងត្បូង រួចក៏ទៅបុកជាមួយនឹងម៉ូតូម៉ាកឌូក ពាក់ស្លាកលេខ ភ្នំពេញ 1FF-0099 ជិះគ្នា៣នាក់ដែលបើកបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យជនរងគ្រោះត្រូវបោកខ្ទប់ទៅនឹងកញ្ចក់រថយន្តរងរបួសធ្ងន់។ ខណៈពេលនោះ ប្រជាពលរដ្ឋ ក្រុមល្បាត និងប្រជាការពារក៏បានទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ស្រាប់តែរថយន្តបង្កដែលបើកបានចម្ងាយប្រមាណ២០០ម៉ែត្រទៅហើយនោះ ត្រឡប់មកបុកជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ព្រមទាំងប៉ះដល់នគរបាល និងប្រជាការពារ២នាក់ទៀតរងរបួស។

ជនរងគ្រោះទាំង៣នាក់ ត្រូវគេបញ្ជាក់ថា ទី១មានឈ្មោះ ឡុង ភេទប្រុស (ស្លាប់) និងអ្នករួមដំណើរ២នាក់ (រងរបួសធ្ងន់) ។ ចំណែកមន្ត្រីនគរបាល និងប្រជាការពារដែលរងរបួសមាន ទី១ឈ្មោះ អ៊ុម ភក្ត្រា ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ និងឈ្មោះ អ៊ុក ចាន់ធីម ជាកម្លាំងប្រជាការពារសង្កាត់ឬស្សីកែវ។
បើតាមការបង្ហើបរបស់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ដែលបានស្លាប់នោះ គឺជាមុខសញ្ញាចោរប្លន់យ៉ាងសកម្មនៅទឹកដីខណ្ឌឬស្សីកែវ និងរាជធានីភ្នំពេញ ហើយពេលនេះ បក្ខពួករបស់ពួកគេមួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានខ្លះៗហើយ៕

ជនរងគ្រោះ ដែលស្លាប់ ដោយស្រីស្អាត ថយបុកកាលពី ដើមសប្តាហ៍ គឺជា ក្រុមចោរប្លន់
ជនរងគ្រោះ ដែលស្លាប់ ដោយស្រីស្អាត ថយបុកកាលពី ដើមសប្តាហ៍ គឺជា ក្រុមចោរប្លន់
ជនរងគ្រោះ ដែលស្លាប់ ដោយស្រីស្អាត ថយបុកកាលពី ដើមសប្តាហ៍ គឺជា ក្រុមចោរប្លន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត