បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ​នៅ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​ប្រឆាំង​គ្រឿង ​បាន​ចុះ​បង្ក្រាប​ករណី​ ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១២ ធ្នូ ២០១៥ នៅ​ចំណុច​ភូមិ​២ សង្កាត់​លេខ​៣ ខេត្ត​ព្រះ​សីហ​នុ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ​ដែល​ឃាត់ខ្លួន​បាន​មាន ១-​ឈ្មោះ កែវ ភ័​ក្ក្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​កន្លែង​កើតហេតុ និង ២-​ឈ្មោះ នី វ​ណ្ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​២ ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន ​១​កញ្ចប់ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ កសាង​សំណុំរឿង​បញ្ជូន ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ​នៅ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់
បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ​នៅ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត