កុងតឺន័រ​បុក​គ្នា​ ជាមួយ​ម៉ូតូ​អាយ​ខុន ​របួសធ្ងន់​ម្នាក់​ នៅ​មុខ​ផ្សារ​ជម្ពូរ​វ័​ន្ត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ​បាន​រង​របួសធ្ងន់​​ដោយសារ​ជិះ​ម៉ូតូ​ បុក​គ្នា​ជាមួយ​កុងតឺន័រ​ កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ធ្នូ ២០១៥ តាម​បណ្ដោយ ​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​មុខ​ផ្សារ​ជម្ពូរ​វ័​ន្ត ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ អាយ​ខុន​១​គ្រឿង​ ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-6145 ក្នុង​ទិស​ដៅ​ពី​កើត​ ទៅ​លិច​យ៉ាង​លឿន ខណៈ​មក​ដល់​កន្លែង​កើត​ ក៏​បាន​បុក​គ្នា​ជាមួយ​រថយន្ត​កុងតឺន័រ​ ដឹក​ស៊ីម៉ង់ត៍​១​គ្រឿង ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-1634 ដែល​វ៉ា​រថយន្ត​១​គ្រឿង​ទៀត​ចូល​មក​កណ្ដាលផ្លូវ អូស​ជាង​១០​ម៉ែត្រ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ ​រង​របួស​ធ្ងន់ (​ដកដង្ហើម​ចង្រិត​) ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ព្រះ​កុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ ។ ចំណែក​ម៉ូតូ និង​រថយន្ត​កុងតឺន័រ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​ នៅ​ពេល​ក្រោយ ៕

កុងតឺន័រ​បុក​គ្នា​ ជាមួយ​ម៉ូតូ​អាយ​ខុន ​របួសធ្ងន់​ម្នាក់​ នៅ​មុខ​ផ្សារ​ជម្ពូរ​វ័​ន្ត
កុងតឺន័រ​បុក​គ្នា​ ជាមួយ​ម៉ូតូ​អាយ​ខុន ​របួសធ្ងន់​ម្នាក់​ នៅ​មុខ​ផ្សារ​ជម្ពូរ​វ័​ន្ត
កុងតឺន័រ​បុក​គ្នា​ ជាមួយ​ម៉ូតូ​អាយ​ខុន ​របួសធ្ងន់​ម្នាក់​ នៅ​មុខ​ផ្សារ​ជម្ពូរ​វ័​ន្ត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត