ទារកទើបនឹងកើត ត្រូវភ្លើងឆេះ ទាំងរស់ ក្រោយផ្ទុះ រថយន្តសង្គ្រោះ ខណៈគ្រូពេទ្យ លោតចេញពីរថយន្ត យករួចខ្លួន

ឥណ្ឌា៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារកទើបនឹងកើតម្នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័មបំផុត ដោយសារតែ ត្រូវភ្លើងឆាបឆេះ ទាំងរស់ ក្រោយមានហេតុការណ៍ ផ្ទុះរថយន្ត សង្គ្រោះបន្ទាន់ មួយគ្រឿង នៅតាមដងផ្លូវ ខណៈគ្រូពេទ្យ និងគិលានុបដ្ឋាយិកា មិនបានអើពើ ជួយទារកនោះឡើយ ហើយបានលោតចេញពីរថយន្ត ដើម្បីយករួចខ្លួន ដោយសុវត្ថិភាព។

ទារកទើបនឹងកើត ត្រូវភ្លើងឆេះ ទាំងរស់ ក្រោយផ្ទុះ រថយន្តសង្គ្រោះ ខណៈគ្រូពេទ្យ លោតចេញពីរថយន្ត យករួចខ្លួន

ហេតុការណ៍ដ៏រន្ធត់ និងគួរឲ្យអាណោចអាធ័មនោះ បានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ នៅក្នុងតំបន់ Vartak Nagar នៃទីក្រុង Thane ប្រទេសឥណ្ឌា។

ប្រភពដដែល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ទារករងគ្រោះ ត្រូវបានផ្ទេរ ទៅកាន់មន្ទីរពេទ្យមួយ ឈ្មោះថា Vedant ស្ថិតក្នុងតំបន់ Vartak Nagar ដោយដឹកតាម រថយន្តសង្គ្រោះបន្ទាន់ មួយគ្រឿង។

ទារកទើបនឹងកើត ត្រូវភ្លើងឆេះ ទាំងរស់ ក្រោយផ្ទុះ រថយន្តសង្គ្រោះ ខណៈគ្រូពេទ្យ លោតចេញពីរថយន្ត យករួចខ្លួន

គួរបញ្ជាក់ផងដែរថា ខណៈពេលដែល កំពុងតែធ្វើដំណើរ គ្រូពេទ្យ និងគិលានុបដ្ឋាយិកា បានសំគាល់ឃើញថា មានផ្កាភ្លើង បានបែកចេញ ពីបំពង់ឧស្ម័នអុកស៊ីសែនមួយ នៅក្នុងរថយន្ត ហើយបានភ័យស្លន់ស្លោរ យ៉ាងខ្លាំង បន្ទាប់មក ក៏បានលោត ចេញពីរថយន្ត មុនពេលដែលវាផ្ទុះ តែម្តង។

បើតាមកាសែតក្នុងស្រុកមួយ បាននិយាយថា ទារកទើបនឹងកើតម្នាក់នោះ បានឆេះស្លាប់ បន្ទាប់ពីត្រូវ គ្រូពេទ្យ និងគិលានុបដ្ឋាយិកា មិនអើពើ និងបោះបង់ចោល នៅក្នុងរថយន្តសង្គ្រោះបន្ទាន់នោះ៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត