យុវជន​ម្នាក់ ​លោត​ពីលើអគារ ​មន្ទីរពេទ្យ​ជាន់​ទី​៣​ស្លាប់ បង្ក​ភ្ញាក់ផ្អើល​ ទាំង​ព្រឹក

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ ឱ្យ​ដឹង​ថា មាន​ករណី​អ្នកជំងឺ​ម្នា​ក់ បាន​លោត​ពីលើ​ ជាន់​ទី​៣​ នៃ​អគារ​មន្ទីរពេទ្យ​បង្អែក​ រាជធានី​ភ្នំពេញ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ ដែល​ហេតុការណ៍នេះ ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០៧ និង​៤០​នាទីព្រឹក ​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ​ឈ្មោះ​សុខ សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិប​ប្រក់​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោ​ធិសែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ គឺ​មាន​ជំងឺសរសៃប្រសាទ​ ដោយ​បាន​ចូល​មក ​សម្រាក​ព្យាបាល កាលពី​ថ្ងៃ​ទី​០៩ ធ្នូ ២០១៥ ៕

យុវជន​ម្នាក់ ​លោត​ពីលើអគារ ​មន្ទីរពេទ្យ​ជាន់​ទី​៣​ស្លាប់ បង្ក​ភ្ញាក់ផ្អើល​ ទាំង​ព្រឹក
យុវជន​ម្នាក់ ​លោត​ពីលើអគារ ​មន្ទីរពេទ្យ​ជាន់​ទី​៣​ស្លាប់ បង្ក​ភ្ញាក់ផ្អើល​ ទាំង​ព្រឹក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត