សង្ស័យ​ពុល​ស្រា.ស​ ទៀត​ហើយ​ ស្លាប់​២នាក់ ម្នាក់​កំពុង​សង្គ្រោះ ​នៅ​ខេត្ត​មណ្ឌល​គិរី

ខេត្ត​មណ្ឌល​គិរី​ ៖ ករណី​ពុល​ស្រា.ស​ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​នៅ​ខេត្តក្រចេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន ឥឡូវ​បាន​រាលដាល​មក​ដល់​ខេត្តមណ្ឌលគិរីហើយ ដោយ​បុរស​ពីរ​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​។​

ហេតុ​ការណ៍​នេះ​បានកើតឡើង​កាល​ពីថ្ងៃ​ទី​១២ ធ្នូ ២០១៥ ស្ថិត​ក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។

យោង​តាម​របាយការណ៍​របស់​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កែវ​សីមា នៅ​ថ្ងៃ​ទី​១២ ធ្នូ កន្លង​ទៅ បាន​ឱ្យ​ដឹង​ថា មនុស្ស​២​នាក់​បាន​ស្លាប់​នៅកន្លែង​ផ្សេង​ៗ​គ្នា ហើយ​មនុស្ស​ម្នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​ស្នួល ក្រោយ​ពេល​ដែល​ជួបជុំ​គ្នា​ផឹកស្រា​.សនៅ​ចំណុច​ក្រុមហ៊ុន​ខ្មែរ​អង្គរ​។

​នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ទើបតែ​ផឹក​អស់ចំនួន​២លី​ត្រ​តែ​ប៉ុណ្ណោះ ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ដែល​ពុល​ស្រា.សស្លាប់​​​មានឈ្មោះ ​លី ផ្លោត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​មាន​ទីលំនៅ​ឃុំ​ថ្ម​គ្រែ ស្រុក​ក្រចេះ ខេត្តក្រចេះ និង​ឈ្មោះ ភ្ញើ​ញ ស្វែ​រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​ ចំណែក​ជន​រង​គ្រោះដែល​កំពុង​ជួយ​សង្គ្រោះ​នោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយ​។

លោក​វ​រសេនីយ៍​ទោ ស៊ុន ប៊ុ​ន​ធឿ​ន​បញ្ជាក់​ថា ស្រា.ស​ដែល​ជន​រង​គ្រោះ​នាំ​គ្នា​ផឹក​ខាងលើ មន្ត្រី​របស់​លោក​បាន​យក​មក​ដល់​អធិការដ្ឋាន​រួចរាល់​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ពិសោធន៍ ព្រោះ​រង់ចាំ​ក្រុម​ជំនាញ​។

​លោក​ថា អាកា​រជន​រង​គ្រោះ​តាម​ការ​សន្និដ្ឋាន​ជំ​ហាន​ដំបូង ​គឺ​អាច​បណ្តាល​មក​ពី​ពុល​ស្រា.សដែល​ទិញ​មក​ពី​ស្រុក​ស្នូល​ខេត្តក្រចេះ ដើម្បី​លក់​បន្ត ហើយ​អាកា​រជន​រង​គ្រោះ មាន​ដូច​ជា​ក្អួត ចុកពោះ រាក​រួស និង​មុខជាំ​ខ្មៅ​។

ករណី​ពុល​ស្រា.ស​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ បាន​កំពុង​ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស ស្រប​ពេល​មនុស្ស​មិន​តិច​ជាង​១០​នាក់​ទេ​នៅខេត្តក្រចេះ​បាន​ស្លាប់​ជា​បន្តបន្ទាប់ ហើយ​ករណី​បុរស​ពីរ​នាក់​ពុល​ស្រាស​ស្លាប់​នៅ​ខេត្តមណ្ឌលគិរី គឺជា​ករណី​ទី​មួយ៕

សង្ស័យ​ពុល​ស្រា.ស​ ទៀត​ហើយ​ ស្លាប់​២នាក់ ម្នាក់​កំពុង​សង្គ្រោះ ​នៅ​ខេត្ត​មណ្ឌល​គិរី
សង្ស័យ​ពុល​ស្រា.ស​ ទៀត​ហើយ​ ស្លាប់​២នាក់ ម្នាក់​កំពុង​សង្គ្រោះ ​នៅ​ខេត្ត​មណ្ឌល​គិរី
សង្ស័យ​ពុល​ស្រា.ស​ ទៀត​ហើយ​ ស្លាប់​២នាក់ ម្នាក់​កំពុង​សង្គ្រោះ ​នៅ​ខេត្ត​មណ្ឌល​គិរី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត