ទាហានស៊ីរី ទម្លាក់គ្រាប់មីស៊ីល ចំសាលារៀន សម្លាប់នាយកសាលាម្នាក់ និងសិស្សសាលា ក្មេងៗជាច្រើនទៀត

ស៊ីរី៖ យ៉ាងហោចណាស់ មនុស្ស២៨នាក់ ដែលភាគច្រើនគឺជា សិស្សសាលាត្រូវបាន គេជឿជាក់ថា បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារមួយ របស់កងកម្លាំងទាហាន នៃរដ្ឋាភិបាលប្រទេស ស៊ីរី នៅឯតំបន់ជាយក្រុង Damascus នាពេលថ្មីៗនេះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា កងកម្លាំងទាហាន របស់រដ្ឋាភិបាលប្រទេស ស៊ីរី ដឹកនាំដោយលោក បាសា អាល់អាសាដ បានធ្វើការវាយប្រហារ ដោយការទម្លាក់គ្រាប់មីស៊ីល ពីលើអាកាស ចំទីតាំងសាលារៀនមួយកន្លែង កាលពីថ្ងៃអាទិត្យមុននេះ ដោយបានធ្វើឲ្យ មនុស្សយ៉ាងតិច២៨នាក់បានស្លាប់ ក្នុងនោះមានលោកនាយកសាលាម្នាក់ និងសិស្សក្មេងៗ ២នាក់ទៀត។

ទាហានស៊ីរី ទម្លាក់គ្រាប់មីស៊ីល ចំសាលារៀន សម្លាប់នាយកសាលាម្នាក់ និងសិស្សសាលា ក្មេងៗជាច្រើនទៀត
ជនរងគ្រោះ នៅក្នុងសកម្មភាពវាយប្រហារ របស់កងកម្លាំងរដ្ឋាភិបាល ស៊ីរី

ក្រុមឃ្លាំមើលសិទ្ធិមនុស្ស របស់ប្រទេសស៊ីរី បានបញ្ជាក់ថា តំបន់ជាច្រើនក្នុងទីក្រុងមួយនេះ ត្រូវបានទទួលរងការ វាយប្រហារដោយការ ទម្លាក់គ្រាប់បែកជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយក្នុងនោះកងទាហាន របស់ប្រទេសស៊ីរី បានលើកឡើងថា គោលដៅដែលពួកគេ ធ្វើការវាយប្រហារនោះ គឺសំដៅទៅលើក្រុមឧទ្ទាម ប្រឆាំងបះបោរ ដែលបានលួចវាយប្រហារមក លើទីតាំងយោធា របស់រដ្ឋាភិបាលជារឿយៗ។

នេះគឺជាហេតុការណ៍ និងទិដ្ឋភាពដ៏សោកសង្រេង ហើយវាឧស្សាហ៍កើតឡើង ជាញឹកញាប់នៅក្នុង ប្រទេសដែលកំពុង មានសង្រ្គាមបង្ហូរឈាម ដ៏រ៉ាំរ៉ៃមួយនេះ ហើយអ្វីដែលសំខាន់នោះគឺថា អ្នកដែលរងគ្រោះ គឺជាប្រជាជនស្លូតត្រង់ ជាពិសេសគឺកុមារ និងស្ត្រីតែម្តង៕

ទាហានស៊ីរី ទម្លាក់គ្រាប់មីស៊ីល ចំសាលារៀន សម្លាប់នាយកសាលាម្នាក់ និងសិស្សសាលា ក្មេងៗជាច្រើនទៀត
ទាហានស៊ីរី ទម្លាក់គ្រាប់មីស៊ីល ចំសាលារៀន សម្លាប់នាយកសាលាម្នាក់ និងសិស្សសាលា ក្មេងៗជាច្រើនទៀត
ទិដ្ឋភាពក្រោយសកម្មភាព វាយប្រហាររបស់ កងកម្លាំងទាហាន ប្រទេសស៊ីរី

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត