មុននេះបន្តិច ​ក្រុមចោរ​ប្លន់​ បាញ់គំរាម​​១គ្រាប់​ ឆក់កាបូប​ពីស្ត្រីម្នាក់ ​អស់​ជិត​១ម៉ឺនដុល្លារ លុយខ្មែរជាង៧លាន​រៀល​

រាជ​ធានី​ភ្នំពេញ ៖ ​​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន បាន​ឱ្យ​ដឹង​ថា ​មុន​​នេះ​បន្តិច​​មាន​ក្រុម​ចោរ​ប្លន់​​ប្រដាប់អាវុធ​២​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើមបាន​បាញ់គំរាម​ផ្ទុច​​ឥដ្ឋមួយ​គ្រាប់​​​ដើម្បី​ឆក់​​យក​កាបូបពី​ស្ត្រី​ម្នាក់​ពេល​ចុះ​ពីលើ​រថយន្តម៉ាក​ហាយ​ឡែនឌ័រ​​មួយគ្រឿង​​ដើរ​​ចូល​ផ្ទះ​ដន្លង​គាត់ ប៉ុន្តែ​មិន​​បណ្តាល​ឱ្យ​​រង​របួស​​​នោះ​ទេ ស្ថិត​នៅ​មុខ​ផ្ទះ​លេខ​៥៦A ផ្លូវ​លេខ​៣១៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រួច​ជិះ​ម៉ូតូគេច​ខ្លួន​បាត់​ស្រមោល​ ។

ប្រភព​បន្តថា ក្នុង​កាបូបរបស់​ស្ត្រី​រង​គ្រោះ​ដែល​​ក្រុម​ចោរ​ឆក់​យក​ទៅនោះ ​មាន​ប្រាក់​អាមេរិក​​​​ជិត​​​១ម៉ឺន​ដុល្លារ ប្រាក់​ខ្មែរ​ជាង​៧លាន​រៀល និង​ទូរស័ព្ទ​ iPhoneចំនួន២គ្រឿង​ផង​ដែរ ។​

ប្រភព​បន្ត​ទៀត​ថា រហូត​មក​ដល់​ម៉ោង​​ជាង​១រសៀល​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ នេះ ស្ត្រី​រង​គ្រោះ​បាន​និង​កំពុង​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​ទួល​ស្វាយព្រៃទី១ ៕​

មុននេះបន្តិច ​ក្រុមចោរ​ប្លន់​ បាញ់គំរាម​​១គ្រាប់​ ឆក់កាបូប​ពីស្ត្រីម្នាក់ ​អស់​ជិត​១ម៉ឺនដុល្លារ លុយខ្មែរជាង៧លាន​រៀល​
មុននេះបន្តិច ​ក្រុមចោរ​ប្លន់​ បាញ់គំរាម​​១គ្រាប់​ ឆក់កាបូប​ពីស្ត្រីម្នាក់ ​អស់​ជិត​១ម៉ឺនដុល្លារ លុយខ្មែរជាង៧លាន​រៀល​
មុននេះបន្តិច ​ក្រុមចោរ​ប្លន់​ បាញ់គំរាម​​១គ្រាប់​ ឆក់កាបូប​ពីស្ត្រីម្នាក់ ​អស់​ជិត​១ម៉ឺនដុល្លារ លុយខ្មែរជាង៧លាន​រៀល​
មុននេះបន្តិច ​ក្រុមចោរ​ប្លន់​ បាញ់គំរាម​​១គ្រាប់​ ឆក់កាបូប​ពីស្ត្រីម្នាក់ ​អស់​ជិត​១ម៉ឺនដុល្លារ លុយខ្មែរជាង៧លាន​រៀល​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត