ប្រពន្ធ​ឈិន​ ឡុង ចំណាយ​១៦​លាន​ដុល្លារ​ទិញ​ផ្ទះ​ឲ្យ​កូន​នៅ​ក្រោយ​ចេញ​ពី​គុក


ប្រពន្ធ​ឈិន​ ឡុង ចំណាយ​១៦​លាន​ដុល្លារ​ទិញ​ផ្ទះ​ឲ្យ​កូន​នៅ​ក្រោយ​ចេញ​ពី​គុក

ប្ដី​ប្រពន្ធ​តារា​សម្ដែង​ល្បី​ឈ្មោះ Jackie Chan និង Lin Feng Jiao ហ៊ាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ជួស​ជុល​ផ្ទះ​ថ្មី​ក្នុង​គោល​បំណង​ចង់​ឲ្យ​កូន​មាន​កន្លែង​ស្នាក់​នៅ​កក់​ក្ដៅ។

 

ប្រពន្ធ​ឈិន​ ឡុង ចំណាយ​១៦​លាន​ដុល្លារ​ទិញ​ផ្ទះ​ឲ្យ​កូន​នៅ​ក្រោយ​ចេញ​ពី​គុក

 

កាល​ពី​ពេល​ថ្មីៗ​នេះ សារ​ព័ត៌មាន​ប្រទេស​ចិន​ទើប​តែ​រាយការណ៍​ថា​ប្ដី​ប្រពន្ធ​តារា​សម្ដែង​ជួរ​មុខ Jackie Chan បាន​ចំណាយ​ថវិកា​មួយ​ចំនួន​ធំ​ដើម្បី​ជួស​ជុល​ផ្ទះ​នៅ​ទីក្រុង​ហុងកុង​ឲ្យ​កូន​ប្រុស​មក​ស្នាក់​នៅ ដោយ​សង្ឃឹម​ថា​គេ​នឹង​ទទួល​បាន​ភាព​កក់ក្ដៅ។

 

មុន​នេះ​ដែរ​នៅ​ពេល​កូន​ប្រុស Jaycee Chan ចេញ​ពី​គុក​កាល​ពី​ខែ កុម្ភៈ ប្រពន្ធ​របស់​ឈិន ឡុង អតីត​តារា​សម្ដែង Lin Feng Jiao បាន​ចំណាយ​ ២៥០ លាន​ដុល្លារ​តៃវ៉ាន់ (៧,៥លាន​ដុល្លារ) ដើម្បី​ទិញ​ភូមិគ្រឹះ​មួយ​ឲ្យ​កូន​ក្នុង​តំបន់ Xunyi កោះ​តៃវ៉ាន់​ម្ដង​រួច​មក​ហើយ។ ប៉ុន្តែ​ក្រោយ​ពេល​រស់​នៅ​តៃវ៉ាន់​បាន​រយៈពេល ៦ ខែ Jaycee ក៏​​ស្រាប់​តែ​ចង់​ត្រលប់​ទៅ​រស់​នៅ​ហុងកុង​វិញ​ដោយ​យក​មូលហេតុ​ថា​ចង់​រស់​នៅ​ជិត​ឪពុក​ម្ដាយ។ ដោយ​សារ​តែ​ស្រលាញ់​កូន​ខ្លាំង​ពេក លោក​ស្រី Lin បាន​ចំណាយ​ថែម ៣០០ លាន​ដុល្លារ​តៃវ៉ាន់ ( ៩លាន​ដុល្លារ) ដើម្បី​ជួស​ជុល​ភូមិគ្រឹះ​នៅ​ហុងកុង​ឲ្យ​កូន​មក​ស្នាក់​នៅ​ជាមួយ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ចិន៕

 

ចុចអាន៖ឈិន ឡុង ប៊ិះ​លង់​ទឹក​ស្លាប់​នៅ​ខេត្ត Guangxi

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖lollipop