នារី​មុខ​ដូច​ Taylor Swift ភ្ញាក់ផ្អើល​ពេល​បាន​ជួប​ Idol ខាងក្រៅ

នារី​មុខ​ដូច​ Taylor Swift ភ្ញាក់ផ្អើល​ពេល​បាន​ជួប​ Idol ខាងក្រៅ

នារី​វ័យក្មេង​សញ្ជាតិ​អូស្ត្រាលី​ដែល​មាន​មុខមាត់​ដូច​តារា​ចម្រៀង​ប៉ុប​ Taylor Swiftនិង​​តែង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​យល់​ច្រឡំមាន​ក្ដី​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​បាន​ជួប​មុខ​ផ្ទាល់​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​នៅ​ខាងក្រៅ។

 

នារី​មុខ​ដូច​ Taylor Swift ភ្ញាក់ផ្អើល​ពេល​បាន​ជួប​ Idol ខាងក្រៅ

 

នារី​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Olivia Sturgiss។ អំឡុង​ពេល​​ម្ចាស់​បទ “Blank Space” ទៅ​ធ្វើ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក​ចុងក្រោយ​នៅ​​ប្រទេស​អូស្ត្រាលី នាង​បាន​អនុញ្ញាត​ឲ្យOlivia បាន​ជួប​មុខ​គ្នា​ផ្ទាល់។ នា​ជំនួប​គ្នា​នោះ នារី​វ័យ​១៩​ឆ្នាំ​រីករាយ​ជា​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មុខមាត់​របស់​អ្នក​ទាំង​ពីរ​ស្រដៀង​គ្នា​មែនទែន។

 

​​​​​​​Oliviaបាន​ប្រាប់​ទៅ Daily Mail Australia កាល​ពី​ថ្ងៃ​អាទិត្យ​ថា ជា​ការ​ពិត​នាង​គ្រាន់តែ​កាត់​សក់​យក​ស្ទីល​តាម Taylor ប៉ុន្តែ​ចំពោះ​សំលៀកបំពាក់​និង​ការ​លេង​​ខ្លួន​ស្រដៀង​គ្នា​គឺ​ជា​ការ​ចៃដន្យ។ នាង​មិនមែន​ចង់​យក​តម្រាប់​តាមTaylor នោះ​ទេ។ ក្រោយ​ពី​បាន​ជួប​គ្នារួច ​ពួក​គេ​ក៏​បាន​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​។

 

Olivia Sturgiss តែង​បង្ហោះ​រូប​ចូល​ក្នុង​ Instagram ជា​មួយ​​អ្នក​គាំទ្រ​ដែល​សុំ​ថត​ជាមួយ​ដោយ​ពួក​គេ​ទាំង​នោះ​ច្រឡំ​ថា នាង​គឺ​ជា​ Taylor Swift ។

 

នារី​មុខ​ដូច​ Taylor Swift ភ្ញាក់ផ្អើល​ពេល​បាន​ជួប​ Idol ខាងក្រៅ

អ្នកគាំទ្រ​ច្រឡំ Oliviaជា Taylor Swift

 

នារី​មុខ​ដូច​ Taylor Swift ភ្ញាក់ផ្អើល​ពេល​បាន​ជួប​ Idol ខាងក្រៅOlivia

ចុចអាន៖ មើល​មុខ​តារា​ល្បីៗ​ទាំង​នេះ​​កាល​ពី​ក្មេង​ហើយ​ សឹង​មិន​ជឿ​ថា​​ពួក​គេ​អាច​ស្អាត​ដូច​ឥឡូវ​
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ 9news, dailymail