តារា​សម្ដែង​គ្មាន​ជើង​​រឿង “American Horror Story”ស្លាប់​នៅ​អាយុ ៤៣ ឆ្នាំ

តារា​សម្ដែង​គ្មាន​ជើង​​រឿង “American Horror Story”ស្លាប់​នៅ​អាយុ ៤៣ ឆ្នាំ

តារា​សម្ដែង​អាមេរិក Rose Siggins គឺ​ជា​សមាជិក​ទី​ពីរ​ក្នុង​រឿង “American Horror Story: Freak Show” ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ឆ្នាំ ២០១៥​នេះ​។

 

តារា​សម្ដែង​គ្មាន​ជើង​​រឿង “American Horror Story”ស្លាប់​នៅ​អាយុ ៤៣ ឆ្នាំ

 

បណ្ដាញ​ព័ត៌មាន TMZ បាន​រាយការណ៍​ថា តារា​សម្ដែង​អាយុ ៤៣ ឆ្នាំ​ Rose Sigginsបាន​ធ្វើ​ការ​វះកាត់​ក្រួស​តម្រង​នោម​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ប៉ុន្តែ​ក្រោយ​​ពេល​ធ្វើ​ការ​វះ​កាត់​នេះ នាង​ត្រូវ​ឆ្លង​មេរោគ​ដែល​ជា​ហេតុ​នាំ​មក​នូវ​ការ​បាត់​បង់​ជីវិត​នេះ។ នាង​បាន​ស្លាប់​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Denver សហរដ្ឋ​អាមេរិក។

 

កាល​នៅ​រស់ Rose Siggins កើត​ជំងឺ​ម្យ៉ាង​ដែល​មាន​ហ្សេន​​ខុស​គេ​ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​លូត​លាស់​​ពេញ​លេញ​បាន​ដូច​មនុស្ស​ដទៃ ហើយ​ក៏​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​តារា​​សម្ដែង​នេះ​មាន​កម្ពស់​តែ ០,៧៦ ម តែ​ប៉ុណ្ណោះ។ នៅ​លើ​កញ្ចក់​ទូរទស្សន៍ Rose ​ត្រូវ​បាន​គេ​ស្គាល់​មុខ​​តាម​រយៈ​ការ​ដើរ​តួ Suzi តួ​អង្គ​មួយ​ដែល​គ្មាន​ជើង​ក្នុង​រឿង “American Horror Story” រដូវ​កាល​ទី​បួន​ដែល​បាន​ចាក់​ផ្សាយ​ក្នុង​ឆ្នាំ ២០១៤។ ក្រោយ​ពេល​ស្លាប់​ទៅ​តារា​សម្ដែង​មួយ​នេះ​បាន​បន្សល់​ទុក​នូវ​កូន​ពីរ​នាក់។

 

តារា​សម្ដែង​គ្មាន​ជើង​​រឿង “American Horror Story”ស្លាប់​នៅ​អាយុ ៤៣ ឆ្នាំ

 

Rose គឺ​ជា​តារា​សម្ដែង​ទី​ពីរ​ក្នុង​រឿង ” American Horror Story: Freak Show” ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ​នេះ។ កាល​ពី​ខែ​កុម្ភៈ តារា​សម្ដែង Ben Wolff ដែល​ដើរ​តួ​ Meep បាន​ស្លាប់​​ក្រោយ​ពេល​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ៕

 

ចុចអាន៖តារា​ល្បី​ៗ​ដែល​ធ្លាប់​ខូច​រាង​ខ្លាំង នៅ​ឆ្នាំ​២០១៥

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖tmz