មជ្ឈមណ្ឌល បុផ្ផាណា ផ្ដើម​គំនិត​រក​ដំណោះស្រាយ​ផលិត និង​រក​ទីផ្សារ​លក់​កុន​នៅ​បរទេស​

មជ្ឈមណ្ឌល បុផ្ផាណា ផ្ដើម​គំនិត​រក​ដំណោះស្រាយ​ផលិត និង​រក​ទីផ្សារ​លក់​កុន​នៅ​បរទេស​

កាលពី​ល្ងាច​ថ្ងៃ ពុធ សហ្ដាហ៍​មុន​នៅ​​មជ្ឈមណ្ឌល បុផ្ផាណា បាន​រៀបចំ​កម្មវិធី​មហោស្រព ភាពយន្ត​អន្តរជាតិ​ និង​រៀបចំ​កិច្ចពិភាក្សា​ស្ដីពី “ការ​ផ្សព្វផ្សាយ​ ភាពយន្ត​ពាន​រង្វាន់​អាស៊ី​សម្រាប់​ការ​ចែកចាយ​ក្នុង​តំបន់ និង​អន្តរជាតិ” ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ផលិតករ​ហុងកុង ​ជប៉ុន និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ជាច្រើន​រូប​ទៀត។

 

មជ្ឈមណ្ឌល បុផ្ផាណា ផ្ដើម​គំនិត​រក​ដំណោះស្រាយ​ផលិត និង​រក​ទីផ្សារ​លក់​កុន​នៅ​បរទេស​

 

ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ដើម្បី​​រក​ដំណោះស្រាយ និង​សហការ​គ្នា​ផលិត​កុន ហើយ​អាច​ឲ្យ​ផលិតករងាយស្រួល​​ស្វែង​រក​ទីផ្សារ​លក់​កុន​ទាំងនោះ មិន​ថា​តែ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ុណ្ណោះ​ទេ គឺ​ទូទាំង​ពិភពលោក​តែម្ដង។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ មាន​ផលិតករ​បរទេស​ទាំង​នោះ​បាន​បញ្ចេញ​ទស្សនៈ នឹង​ការ​យល់​ឃើញ​របស់​ខ្លួន​ប្រាប់​ដល់​អ្នក​ផលិត​កុន​វ័យ​ក្មេង​របស់​កម្ពុជា​ជាច្រើន​រូប​ទៀត​ផង។

 

 

កិច្ចពិភាក្សា​នេះ​ធ្វើ​ឡើង​មាន​ការ​សម្របសម្រួល​ដោយ​លោក ក្លារ៉េន ស៊ូ (ហុងកុង) ដែល​ជា​អ្នក​វិភាគ​ខ្សែភាពយន្ត​ជាន់​ខ្ពស់​នៅ​គេហទំព័រ The Hollywood Reporter និង​អ្នក​ជំនាញ​ខ្សែភាពយន្ត​កម្រិត​អន្តរជាតិ រ៉ូជើ ហ្គាសៀ (ហុងកុង) ដែល​ជា​នាយក​ប្រតិបត្តិ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ហុងកុង។ លោក​ទាំងពីរ​បាន​ធ្វើ​ការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដ៏​មាន​តម្លៃ​សម្រាប់​វិស័យ​ខ្សែភាពយន្ត៕

 

មជ្ឈមណ្ឌល បុផ្ផាណា ផ្ដើម​គំនិត​រក​ដំណោះស្រាយ​ផលិត និង​រក​ទីផ្សារ​លក់​កុន​នៅ​បរទេស​

 

មជ្ឈមណ្ឌល បុផ្ផាណា ផ្ដើម​គំនិត​រក​ដំណោះស្រាយ​ផលិត និង​រក​ទីផ្សារ​លក់​កុន​នៅ​បរទេស​

 

មជ្ឈមណ្ឌល បុផ្ផាណា ផ្ដើម​គំនិត​រក​ដំណោះស្រាយ​ផលិត និង​រក​ទីផ្សារ​លក់​កុន​នៅ​បរទេស​

 

មជ្ឈមណ្ឌល បុផ្ផាណា ផ្ដើម​គំនិត​រក​ដំណោះស្រាយ​ផលិត និង​រក​ទីផ្សារ​លក់​កុន​នៅ​បរទេស​

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ទូរសពន្ទ​ដៃ